ចិនហាមចាក់បញ្ចាំងគំនូសជីវចល Winnie the Pooh ព្រោះប្រជាជនចិននាំគ្នាយកតួអង្គក្នុងរឿងមកប្រដូចនឹងលោក Xi

នរណាខ្លាចភាពយន្តគំនូសជីវចល Winnie the Pooh? ប្រហែលជារដ្ឋាភិបាលចិនហើយមើលទៅ។

ក្រុមអ្នកពិនិត្យចាប់ពិរុទ្ធរបស់ចិន បានហាមឃាតភាពយន្តគំនូសជីវចល Winnie the Pooh ថ្មីចំណងជើងថា AA Milne's Beloved របស់លោក Christopher Robin។

តួអង្គ Winnie the Pooh បានក្លាយជាសំណើចមួយសម្រាប់ប្រជាជនជុំវិញប្រទេសចិន ដោយចម្អកដល់ប្រធានាធិបតី Xi Jinping របស់ពួកគេ ប៉ុន្ដែវាហាក់បីដូចជារដ្ឋាភិបាលចិនរកមិនឃើញកន្លែងចង់សើចក្នុងភាពយន្តនេះនោះទេ។

វាចាប់ផ្ដើមនៅពេលលោក Xi បានធ្វើទស្សនកិច្ចក្នុងប្រទេសអាមេរិកក្នុងឆ្នាំ ២០១៣ ហើយរូបភាពមួយនៃលោក Xi និងបន្ទាប់មកលោក Barack Obama កំពុងដើរទន្ទឹមគ្នា ត្រូវបានប្រៀបធៀបទៅនឹងតួ Winnie ជាលោក Xi និងតុក្កតា Tigger ទៅនឹងលោក Obama។

ហើយលោកត្រូវបានប្រៀបធៀបម្ដងទៀតទៅនឹងតុក្កតាខ្លាឃ្មុំឆ្នាំ ២០១៤ អំឡុងពេលជួបជាមួយប្រធានាធិបតីជប៉ុនលោក Shinzo ដែលរូបគាត់ត្រូវបានប្រៀបធៀបទៅនឹងតួអង្គសត្វលា Eeyore។

ដោយសារតែការប្រៀបធៀបរូបភាពទាំងនេះរីករាលដាលពេញអនឡាញ ក្រុមអ្នកពិនិត្យចាប់ពិរុទ្ធរបស់ចិនក៏បានចាប់ផ្ដើមលុបរូបភាពចម្អកលោក Xi ទាំងនោះចេញពីអនឡាញខ្ទេច។ ហើយទូរទស្សន៍ HBO អាមេរិកដែលចាក់ផ្សាយភាពយន្តតុក្កតានេះ ក៏ត្រូវបានបិទកាលពីខែមុនផងដែរ៕

adverise with khmeread