ចិនសាកល្បងយន្តហោះលឿនជាងសំឡេង ៦ ដងបានជោគជ័យ ហើយវាអាចដឹកកាំជ្រួចនុយក្លេអ៊ែរបាននាពេលអនាគត

ចិនទទួលជោគជ័យលើការតេស្ដសាកល្បងយន្តហោះចម្បាំងល្បឿនលឿនជាងសំឡេងថ្មី ដែលអាចថ្ងៃណាមួយត្រូវបានប្រើដើម្បីដឹកកាំជ្រួចនុយក្លេអ៊ែរ ខណៈដែលល្បឿនវាគ្មានអ្នកអាចបញ្ឈប់បាន។

យោងតាមសេចក្ដីថ្លែងការណ៍មួយរបស់បណ្ឌិត្យសភាឌីណាម៉ិកអាកាសរបស់ចិនកាលពីថ្ងៃចន្ទបានឱ្យដឹងថា យន្តហោះចម្បាំង Starry Sky-2 ដែលត្រូវបានរចនាឡើងលឿនជាងសំឡេង ៦ ដងបានទទួលជោគជ័យលើការតេស្ដសាកល្បងកាលពីថ្ងៃសុក្រនៅទីតាំងមិនបង្ហាញមួយក្នុងភាគខាងពាយព្យប្រទេសចិន។

យន្តហោះនោះអាចហោះដោយបំពាក់គ្រាប់រ៉ុក្កែតបានច្រើន មុនពេលព្រលែងគ្រាប់ទាំងនោះ និងបង្ហាញអំណាចរបស់វា។ យន្តនោះផងដែរអាចហោះក្នុងល្បឿន ៧,៣៤៤ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយលឿនជាងសំឡេង ៦ដង ឬលឿនជាងល្បឿនសំឡេង ៤០០ វិនាទី៕

 

adverise with khmeread