adverise with khmeread 258b2ec700000578 0 image m 41 1456585254862

ការសិក្សា​បង្ហាញថា​បច្ចេក​ទេស​លើ​គ្រែ​ដែលមាន​លក្ខណៈ​ផ្សងព្រេង​អាច​បណ្តាលឱ្យ​ខាង​បុរស​ជួប​គ្រោះ​អកុសល​

​    ​ការសិក្សា​មួយ​បាន​លាតត្រដាង​ថា បុរស​សព្វថ្ងៃ​បាន​កំពុង​ប្រថុយប្រថាន​គ្រោះ​អកុសល​ក្នុង​បទពិសោធន៍​លើ​គ្រែ​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស​ប្រេ​ស៊ី​ល​បាន​រកឃើញថា ក្បាច់​រួមរក្ស​កាន់​តែមាន​លក្ខណៈ​ផ្សងព្រេង ជាពិសេស​ក្បាច់ "​ស្រី​អ្នក​ឃ្វាលគោ​" (Cowgirl) និង​ក្បាច់ "​ឆ្កែ​ពាក់​គ្នា​" (Doggy Style) បានទទួល​ខុសត្រូវ​ចំ​ពោះ​ករណី​បាក់​លិង្គ​ភាគច្រើន​ជាងគេ​ក្នុងពេល​ប្រតិបត្តិការ​។

​    ​ផ្ទុយ​មកវិញ ក្បាច់​ប្រពៃណី គឺ "​បុរស​ពោបលើ​ស្ត្រី​" ប៉ះពាល់​ដល់​លិង្គ​តែ ២១ ភាគរយ​ប៉ុណ្ណោះ​។

​    ​ក្រុម​វេជ្ជបណ្ឌិត និង​សាស្ត្រាចារ្យ​បាន​ពិនិត្យ​តាមដាន​អ្នកជំងឺ ដែល​ចូលរួម​ក្នុងការ​សិក្សា​ក្នុង​ក្រុម​ហៅថា A&E ចំនួន ៣ ដែល​សង្ស័យ "​បាក់​លិង្គ​" ក្នុងអំឡុង​រយៈពេល ១៣ ឆ្នាំ​កន្លងទៅ​។

​    ​ពាក់កណ្តាល​នៃ​ពួកគេ​បាន​រាយការណ៍​អំពី​ការ​ប្រេះ ឬ​លាន់​សំឡេង "​ផស់​" មុនពេល​បាក់​លិង្គ​ដ៏​កម្រ​។

​    ​ក្បាច់ "​ស្រី​អ្នក​ឃ្វាលគោ​" ឬ ស្ត្រី​នៅ​ពីលើ បាន​បង្កឱ្យមាន​ករណី​បាក់​លិង្គ​ជិត​ពាក់កណ្តាល នៃ​បុរស​ដែល​ចូលរួម​ការសិក្សា តាម​ពីក្រោយ​ដោយ​ក្បាច់ "​ឆ្កែ​ពាក់​គ្នា​" ឬ​ស្ត្រី​ច្រត់​ដៃជើង​ទាំង​បួន​ទៅលើ​ដី​។ សរុបមក​ក្បាច់​ទាំងពីរ​នេះ​រួមចំណែក​ធ្វើឱ្យ​បាក់​លិង្គ​ចំនួន ២៩ ភាគរយ​។

​    ​ការសិក្សា​នេះ​រកឃើញថា បុរស​ចំនួន ៤៤ នាក់​បាន​ចូលមក​មន្ទីរពេទ្យ ដោយ ៤២ នាក់​ក្នុងចំណោម​នោះ​ត្រូវបាន​ប្រកាសថា "​បាក់​លិង្គ​"​។​

​    ​ការស្រាវជ្រាវ ដែល​ចេញផ្សាយ​ក្នុង​សៀវភៅ Advances in Urology បាន​លើកឡើងថា បញ្ហា​ជាមួយ​ក្បាច់ "​ស្រី​អ្នក​ឃ្វាលគោ​" គឺថា ខាង​នារី​គឺជា​អ្នកគ្រប់គ្រង​ខ្លួន​នាង​ទាំងស្រុង​រួមទាំង​ទម្ងន់​គឺ​សម្រុក​មកលើ​ប្រដាប់​ភេទបុរស​ទាំង​ដុល​។ នៅពេល​មាន​បញ្ហា​ខុស​បច្ចេកទេស ឬ​ខាង​ស្រី​អុក​ភ្លាត់ស្នៀត ខាង​ស្រី​ប្រហែលជា​ពុំបាន​ដឹងខ្លួន​ទេរ​ហូត​ដល់ពេល​ខាង​ប្រុស​ស្រែក​ទាំង​ការឈឺចាប់​។

​    ​ទន្ទឹមនេះ ក្បាច់​ដែល​មនុស្ស​ប្រុស​ជា​អ្នកគ្រប់គ្រង (​ឆ្កែ​ពាក់​គ្នា​) គាត់​អាចមាន​ឱកាស​បញ្ឈប់​ការរួម​ភេទ ព្រោះ​គាត់​អាច​សម្គាល់​ឃើញ​បាក់​លិង្គ​ភ្លាម​ដោយ​ខ្លួនឯង​។

​    ​មកទល់ពេលនេះ​ការព្យាបាល​ដោយ​ពុំ​ចាំបាច់​វះកាត់​បានធ្វើ​ឡើង​ចំពោះ​អ្នកជំងឺ​រហូតដល់ ៥០ ភាគរយ​ហើយ ដែលមាន​បញ្ហា​បាក់​លិង្គ​៕

 

adverise with khmeread
ប្រភព៖ Dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់