សៀវភៅមហាថ្លៃលើលោក លក់ក្នុងមួយក្បាល ៣ ម៉ឺនដុល្លារ...ដោយសារវត្ថុធាតុផលិតមិនធម្មតា

៣ ម៉ឺនដុល្លារប្រហែលជាមិនអាចទិញរថយន្ត Ferrari ថ្មីមួយគ្រឿងបាននោះទេ ប៉ុន្ដែវាគ្រប់គ្រាន់សម្រាប់សៀវភៅបោះពុម្ពមានកំណត់មួយនេះ ដែលនិយាយពីប្រវត្តិនៃរូបភាពម៉ាករថយន្តស្ព័រ។

មុនពេលអ្នកភ្ញាក់ផ្អើលនឹងតម្លៃ អ្នកគួរដឹងថា សៀវភៅនេះរួមមានទាំងចម្លាក់លោហៈដែកដ៏ស្រស់ស្អាត និងជាសៀវភៅបញ្ឈរ ជាពិសេសគម្របរបស់វាបង្ហាញជាលោហៈអាលុយមីញ៉ូម ដែលជាសៀវភៅកម្របំផុត។ ជាមួយគ្នានេះដែរ បំណែកសិល្បៈចំនួនពីរ ដែលបង្កើតឡើងដោយលោក Marc Newson ជាអ្នករចនាម៉ូត ត្រូវបានគេសន្មត់ថាធ្វើតាមរូបរាងរថយន្ត Ferrari ម៉ាស៊ីន១២ ផងដែរ។

ចំណងជើងសៀវភៅនោះ គឺសាមញ្ញ ដោយវាពិពណ៌នាថាជា សៀវភៅកម្រាស់ក្រាស់បំផុតមួយ និងរួមមានទាំងរូបភាពប្រវត្តិនៃភាពជោគជ័យរថយន្ត Ferrari របស់ម៉ាកល្បីអ៊ីតាលីក្នុងនោះផងដែរ។

សៀវភៅសរុបមាន ១៩៤៧ ក្បាលនេះ នឹងត្រូវបានគេដាក់ក្នុងតម្លៃ ៣ ម៉ឺនដុល្លារ ដោយមាន ២៥០ ទំព័រក្នុងសៀវភៅនោះ។ ហើយប្រសិនបើអ្នកចង់បានវាក្នុងតម្លៃថោក សៀវភៅចម្លង ដែលមានតែ ១៦៩៧ ក្បាល ដាក់ក្នុងតម្លៃ ៦ ពាន់ដុល្លារថោកជាងសៀវភៅពិតប្រាកដ៕

adverise with khmeread