Chelsea សម្រេចកិច្ចព្រមកិច្ចព្រមព្រៀងផ្ទេរឯត្តទកម្ម ៧២លានផោនសម្រាប់អ្នកចាំទី Kepa Arrizabalaga របស់ក្លឹប Atl. Bilbao

          ក្លឹប​​ Chelsea បានត្រៀម​ចំណាយ​ទឹកប្រាក់យ៉ាងច្រើន​បំផុតគឺ​៧២​លានផោន​សម្រាប់​ផ្ទេរអ្នក​ចាំទី​ Kepa Arrizabalaga របស់​ក្លឹប Athletic Bilbao បន្ទាប់​ពី​យល់​ព្រមនឹង​លក្ខខណ្ឌទិញផ្តាច់។

កិច្ច​ព្រមព្រៀង​នេះ​មាន​ទំហំទឹកប្រាក់ច្រើនជាងទឹកប្រាក់​៦៦,៨លានផោន​ ដែល​ក្លឹប Liverpool បាន​ចំណាយ​ ដើម្បីផ្ទេរកីឡាករ Alisson កាល​ពី​ខែមុន​ទៅទៀត។

          Kepa ​គ្រោងនឹង​ធ្វើ​ដំណើរ​មក​ទីក្រុងឡុងដ៍​ ដើម្បីជាការពន្លឿន​ដល់​ការ​ចាកចេញ​របស់​អ្នក​ចាំទី Thibaut Courtois ទៅ​កាន់​ក្លឹប Real Madrid ។ ក្លឹប Chelsea ​ចាប់ផ្តើម​ផ្តោតការយក​ចិត្ត​ទុកដាក់​លើ​ អ្នកចាំទី​វ័យ​២៣​ឆ្នាំ​រូបនេះ ស្របពេលទីផ្សារទិញដូរ​កីឡាករ​​ជិត​បិទទ្វារ​ ហើយ​ពួកគេ​មាន​ការ​បារម្ភពីជម្រើស​ផ្សេងទៀតផងដែរ។

Kepa ស្ទើរតែចូល​រួម​ជាមួយ Real Madrid ​ទៅហើយ​កាល​ពីខែមករា​ ប៉ុន្តែ​ត្រូវបរា​ជ័យ​ដោយ​សារតែតម្លៃ​។ ក្លឹប Napoli ក៏ធ្លាប់ចាប់អារម្មណ៍​នឹង​កីឡាករ​រូបនេះ​ផងដែរ។ បើទោះបីជា​នៅក្មេងក៏ប៉ុន្តែ Kepa ត្រូវបាន​គេចាត់ទុកថា ជា​អ្នក​ចាំទី​ឆ្នើម​ម្នាក់​នៅអេស្ប៉ាញ៕

adverise with khmeread