Paul Pogba ប្រាប់លោក Mourinho ថា ខ្លួនចង់ចាកចេញដើម្បីទៅចូលរួមជាមួយក្លឹប Barcelona

          ខ្សែបម្រើ Paul Pogba បាន​ប្រាប់​មិត្ត​រួម​ក្រុម​​ Man Utd ថា ខ្លួន​​ចង់ចាកចេញពី​ពហុកីឡាដ្ឋាន​ Old Trafford ដើម្បី​ចូល​រួម​ជាមួយក្លឹប​ Barcelona ។ Pogba បានប្រាប់​កីឡាករ​និង​ក្រុម​ការងារ​បង្វឹកឲ្យ​ដឹងពីបំណងរបស់ថា ចង់​ឲ្យ​​ក្លឹប Man Utd ​លក់​ចេញ ខណ:បានចំណាយរយៈ​ពេល​ពីរ​ឆ្នាំ​ បន្ទាប់ពីចាកចេញ​ពី​ Juventus មក​ចូល​រួម​ជាមួយ Man Utd ក្នុង​កិច្ច​ព្រមព្រៀងផ្ទេរខ្ពស់បំផុត​ដែល​មាន​ទឹកប្រាក់​៨៩​លាន​ផោន។

          គេជឿថា ខ្សែបម្រើបារាំង​វ័យ​២៥​ឆ្នាំ​រូបនេះ​បាន​ផ្ញើ​សារ​ទៅនាយករងប្រតិបត្តិ​លោក Ed Woodward ​ពីបំណង​របស់ខ្លួន​ បើទោះបីជា​ក្លឹបនេះ​មិន​ចង់លក់​ក៏ដោយ។

          Man Utd ធ្លាប់បាន​បញ្ជាក់ថា Pogba មិនមែនសម្រាប់លក់ទេ រយៈ​ពេល​ពីរ​ថ្ងៃ មុន​ពេល​ក្រុម​របស់​លោក Jose Mourinho ចាប់​ផ្តើមការប្រកួត​ជា​មួយ​ក្រុម Leicester សម្រាប់រដូវកាល​ថ្មី។

Man Utd ដឹងថា ពួកគេ​មាន​ឱកាស​តិចតួច​ណាស់ក្នុង​ការ​រកកីឡាករ​មកជំនួស​កីឡាកររូបនេះ​មុន​ពេល​រដូវកាល​ទិញដូរ​កីឡាករ​បិទទ្វារនៅ​ថ្ងៃព្រហស្បតិ៍​នេះ។ នៅពេល​នេះ Man Utd ប្រឈមមុខនឹង​ការរក្សាទុកកីឡាករ​ដែលមិន​សប្បាយចិត្ត​ ​៕

adverise with khmeread