Ross Barkley: គ្រប់គ្នាត្រូវមានការអត់ធ្មត់ ខណៈគ្រូបង្វឹកថ្មីត្រូវការពេលវេលាដើម្បីរៀបចំក្រុមឡើងវិញ

          កីឡាករ Ross Barkley បានទទូចថា គ្រប់គ្នា​ត្រូវ​មាន​ការ​អត់ធ្មត់​ ខណៈ​ពេលគ្រូបង្វឹកថ្មី​លោក Maurizio Sarri ចាប់​ផ្តើម​រៀបចំ​ក្រុម​ Chelsea ឡើង​វិញប៉ុ ន្តែលោកត្រូវការពេលវេលា។

          បន្ទាប់ពី​បាន​តែងតាំងលោក Sarri កាល​ពី​បីសប្តាហ៍មុននៅក្រោយពេល Chelsea បណ្តេញលោក Antonio Conte ​ចេញនោះ​ ​ក្រុម​​ Chelsea បាន​ប្រកួត​ចាញ់​ក្រុម​​ Man City ​ក្នុងការ​ដណ្តើម​ពាន Community Shield នៅពហុកីឡាដ្ឋាន Wembley កាល​ពី​ថ្ងៃ​អាទិត្យ​ ប៉ុន្តែ Barkley បាន​និយាយថា “​ប្រសិនបើ​អ្នក​ក្រឡេកមើលក្រោយបីខែ​មុនមក​ដល់ពេលនេះ យើងនឹង​ឃើញ​ភាព​ខុសប្លែកគ្នាច្រើន។ យើង​ត្រូវ​តែ​មាន​ការ​អត់ធ្មត់ ដើម្បី​ស្វែង​យល់ពីរបៀបលេងរបស់គ្រូបង្វឹក​ថ្មី”។

           ដោយសង្ឃឹមថា នឹង​ទទួលបាន​កៅអី​ក្នុងក្រុមជម្រើស​របស់​លោក Sarri  ហើយនឹង​ទទួលបាន​ការកោះហៅ​ចូលក្រុម​ជម្រើស​ជាតិ​អង់គ្លេស​វិញនោះកីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​បានចាកចេញពីក្លឹប Everton មក​ចូល​រួម​ជាមួយ​ពហុកីឡា   ដ្ឋាន Stamford Bridge កាល​ពីខែមករា​ ប៉ុន្តែ​បញ្ហា​របួស​បាន​ធ្វើ​ឲ្យ​កីឡាករ​រូបនេះ​បាត់​បង់ឱកាស​បង្ហាញមុខក្នុងក្រុមជម្រើស​ជាតិ​អង់គ្លេស។

          ទោះបីជាយ៉ាងណា Barkley បានលេងពេញ​៩០នាទីជាលើកដំបូង​ក្នុងរយៈ​ពេល​មួយ​ឆ្នាំ​ចុងក្រោយ​នេះកាលពីថ្ងៃអាទិត្យក្រោមការដឹកនាំរបស់លោក Sarri៕

adverise with khmeread