Newcastle ចុះកិច្ចសន្យាខ្ចីជើងកីឡាករ Salomon Rondon របស់ក្លឹប West Brom ពេញមួយរដូវកាល

          ក្លឹប Newcastle បាន​សម្រេចកិច្ច​ព្រមព្រៀង​ខ្ចីជើងកីឡាករ Salomon Rondon ស្របពេល​ខ្សែប្រយុទ្ធ Dwight Gayle ផ្ទេរ​ទៅ​ក្លឹប​ West Brom វិញ ជា​ផ្នែក​នៃ​កិច្ច​ព្រមព្រៀង​នេះ។​

          ខ្សែប្រយុទ្ធ Salomon ដែលជាគោលដៅ​របស់​អ្នក​ចាត់ការ Rafa Benitez នោះបាន​ក្លាយ​ជា​កម្មវត្ថុ​នៃ​កិច្ចប្រឹងប្រែងមិនបានសម្រេចពីរលើក​ ដោយ​សារតែ​ក្លឹប Newcastle មិន​បាន​ឆ្លើយ​តបតាម​ការ​ចង់បាន​របស់​ក្លឹប West Brom ។

          ប៉ុន្តែ​ដោយ​មាន​ការ​បន្ថែម​កីឡាករ Gayle ​នោះ ទីបំផុតក្លឹប West Brom បាន​យល់ព្រម​ទទួល​យក​កិច្ច​ព្រមព្រៀងដែល​បូក​បន្ថែម​ខ្សែ​ប្រយុទ្ធវ័យ​២៨​ឆ្នាំ​រូបនេះ។

បន្ទាប់ពី​សម្រេចកិច្ច​ព្រមព្រៀងនេះ Salomon បាន​និយាយថា វាគឺជា​កិត្តិយស​ណាស់ដែល​បាន​ចូល​រួម​ជាមួយ​ក្លឹបធំនៅក្របខណ្ឌ PL ។Salomon បាន​បន្ថែមថា “​វាគឺជាកិត្តិយស​ដែល​បានមកទីនេះ ហើយខ្ញុំសប្បាយចិត្ត​នឹងចាប់ផ្តើម​ជាមួយ​មិត្ត​រួម​ក្រុម​។ ក្លឹបទាំង​ពីរ​បាន​ប្រើពេល​យូរ​ ដើម្បី​សម្រេចកិច្ច​ព្រមព្រៀងនេះ ហើយ​ខ្ញុំ​នឹង​ផ្តោតការ​យក​ចិត្ត​លើ​រដូវកាល​ ដើម្បី​ជួយ​មិត្ត​រួម​ក្រុម​រកពិន្ទុ​ល្អនៅ​រដូវកាល​នេះ”។

          Salomon កីឡាករ​អន្តរជាតិ​វ៉េណេស៊ុយអេហ្សា​ បាន​ក្លាយជា​កីឡាករ​ទី​៦​ដែលក្លឹប Newscastle បាន​ផ្ទេរ៕

adverise with khmeread