adverise with khmeread 1b4ed757000005dc 3467406 image a 33 1456605196914

Lampard ព្រួយបារម្ភខ្លាច Chelsea បាត់អត្តសញ្ញាណក្រោយអស់ពី Terry

​    ​វីរៈបុរស Chelsea កីឡាករ Frank Lampard កាលពី​យប់​ថ្ងៃ​សៅរ៍​បាន​ប្រាប់​ទៅ​ក្លឹប​ចាស់​ថា ពួកគេ​ស្ថិតក្នុង​គ្រោះ​ថា្នក់​នៃ​ការបាត់​បង់កម្លាំង​ឆន្ទៈ​ប្រយុទ្ធ ដែល​ធ្លាប់ធ្វើ​ឲ្យពួកគេ​ក្លាយជា​ក្រុម​ដ៏​អស្ចារ្យ ខណៈ​ពួកគេ​កំពុង​ស្វែ​ក​ការលេង​ឲ្យ​ដ៏​ល្អ​មួយ​។​

​    ​ខណៈ​ក្លឹប​តោ​ខៀវ Chelsea នឹង​នាំ​គ្រូបង្វឹក​លោក Antonio Conte មក​ដឹកនាំ អតីត​វីរៈបុរស Chelsea កីឡាករ Lampard ដែល​កំពុង​រស់នៅក្នុង​រដ្ឋ Florida និង​កំពុងរៀបចំខ្លួន​ប្រកួត​ជាមួយ​ក្លឹប New York City ក្នុង​លី​ក MLS បាន​និយាយថា គាត់​កំពុង​ព្រួយបារម្ភ​អំពី​ក្លឹប​ចាស់​របស់គាត់ ដែល​ជាប់​ក្នុង​កណ្ដាល​តារាង Premier League និង​ជួបការលំបាក ដោយសារ​ពួកគេ​ត្រូវបាន​លះបង់​ភាពលេច​ធ្លោ​របស់​ពួកគេ​។​

​    ​វា​មើលទៅ​ដូចជា Chelsea បាន​បាត់បង់​ឱកាស​យក​កីឡាករ John Stones របស់ Everton ម្ដង​ទៀតហើយ បន្ទាប់ពី​បរាជ័យ​ក្នុងការ​ដណ្ដើមយក​កីឡាករ​ក្នុងតម្លៃ​ខ្លួន ៣៨​លាន​យ៉ូ​រ៉ូ​។​

​    ​ប៉ុន្តែ Lampard បាន​បញ្ជាក់ថា Chelsea នឹងមិន​បាត់បង់ Terry ដែលជា​ប្រធាន​ក្រុម​ម្នាក់​ក្នុងចំណោម​បី​អ្នក​របស់​រួមមាន Ivanovic និង Costa នោះទេ​។ ហើយ​មានតែ Terry ទេ​ដែលជា​កីឡាករ​សំខាន់​ចុងក្រោយ​របស់ Chelsea ដែល​គេ​ស្គាល់​ថា​ជា​ឆន្ទៈ​ដើម​របស់​ក្រុម​មួយ​នេះ​។​

​    ​Lampard បន្តថា "​ខ្ញុំ​បារម្ភ​ថា​ក្រុម​មួយ​នេះ​បាត់បង់​ឆន្ទៈ​ពិត​។ ដើម្បី​ក្លាយជា​ក្រុម​មួយ​ដ៏​ធំ​នៅ Premier League អ្នក​ត្រូវតែមាន​ឆន្ទៈ​រឹងមាំ​។​"

​    ​"​ខ្ញុំ​មិន​ចង់​និយាយ​ឱ្យស្តាប់​ទៅ​ដូច​ខ្ញុំ​កំពុង​ត្រឡប់​ទៅ​ជំនាន់​ខ្ញុំ និង John, Ashley Cole, Petr Cech និង Didier Drogba នោះទេ ប៉ុន្តែ​ខ្ញុំ​ពិតជា​មើលឃើញ​ក្រុម​នេះ​ឥឡូវសល់​តែ John ម្នាក់​គត់​ដែល​នៅ​រក្សា​ឆន្ទៈ​ពិត​របស់ Chelsea"​។​

​    ​"​យើង​ធ្លាប់មាន​ឆន្ទៈ​ដ៏​អស្ចារ្យ​នៅ Chesea​។ ពួកយើង​ល្បីល្បាញ​ចំពោះ​ឆន្ទៈ​មួយ​នេះ​មកទល់​ពេល​ឥឡូវ​។ ពេលនេះ​មនុស្ស​បាន​រិះគន់​ពួកយើង​ចំពោះ​អ្វីដែល​បានកើត​ឡើងដែល​យើង​ព្យាយាម​លាក់បាំង​វា​ឲ្យ​ឆ្ងាយ​នឹង​អ្វីដែល​យើង​កំពុងតែ​ធ្វើ​វា​។​"

​    ​"​នេះ​ប្រហែលជា​ដល់ពេល Chelsea ត្រូវ​រក​ផ្លូវ​ដ៏​ល្អ​មួយ​ហើយ​។​"

​    ​"​ក្លឹប​នេះ​បាន​នឹង​កំពុង​ព្យាយាម​រុញ​ខ្លួនឯង​ឲ្យ​ទៅ​ក្រោម​ជាមួយ​កីឡាករ​ដែល​ពួកគេ​បានជ្រើសរើស​៤​ទៅ​៥​ឆ្នាំ​ចុង​ក្រោយនេះ​។ បញ្ហា​គឺថា​អ្នក​កំពុង​ស្ថិតនៅក្នុង​លំដាប់​កណ្ដាលតារាង ដែលជា​កន្លែង​មិនសូវ​ល្អ​និង​មិនសូវ​អាក្រក់​។​"

​    ​"Chelsea ត្រូវការ​កីឡាករ​ល្អ​ពីរ​ទៅ​បីនាក់​ទៀត ពីព្រោះ​នៅ​ចំណាត់ថ្នាក់​លេង ១១​ក្នុង Premier League គឺជា​រឿង​ដែល​គួរ​ឲ្យ​អស់សំណើច​ពេក​ហើយ​សម្រាប់ Chelsea"៕​

adverise with khmeread

មតិយោបល់