នាង CL ប្តូររូបរាងពីទេពធីតា មកក្លាយជាយាយម៉ាប់!

រូបភាពជាច្រើនសន្លឹកបង្ហាញការផ្លាស់យ៉ាងខ្លាំងរបស់នាង CL ដោយបានធ្វើឱ្យអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើលជាខ្លាំង។

កាលពីថ្ងៃសុក្រ តារាចម្រៀងដ៏មានមន្តស្នេហ៍រូបនេះបានបង្ហាញខ្លួនរបស់នាងឡើងទម្ងន់យ៉ាងខ្លាំង នៅពេលនាងត្រូវបានគេប្រទះឃើញនៅព្រលានយន្តហោះ Incheon Airport កាលពីថ្ងៃសុក្រ ខណៈដែលនាងបានធ្វើដំណើរទៅប្រទេសសិង្ហបុរីសម្រាប់ការប្រគុំតន្ត្រី។

ដូចក្នុងរូបដែលបានបង្ហាញដោយសារព័ត៌មានកូរ៉េ នាង CL ត្រូវបានគេឃើញស្លៀកពាក់អាវយឺតទំហំធំ ដែលរឹបលើខ្លួនប្រាណនាងជាមួយនឹងខោ​ខូ​វ​ប៊​យត្រឹមជង្គង់។

ដោយរាងធាត់របស់នាងធ្វើឱ្យមានការភ្ញាក់ដល់អ្នកលេងបណ្ដាញសង្គម អ្នកគាំទ្រមួយចំនួនបានចោទសួរថាតើ តារាចម្រៀងរូបនេះមានបញ្ហាសុខភាពឬយ៉ាងណា។

ហើយកាលពីឆ្នាំមុន តារាចម្រៀងរូបនេះបានត្អូញត្អែរលើទូរទស្សន៍អំពីរបបអាហាររបស់នាង ដោយសារតែ CL មានមាឌធំជាងនាង Sandara Park នៅពេលឈរក្បែរអតីតសមាជិកក្រុម 2NE1 រូបនេះ៕

 

adverise with khmeread