សំណើច៖ កាពីទែននាវាមួយរូបបានទទួលដំណឹងពីកូនចៅថា មានកប៉ាល់ចោរសមុទ្រមួយកំពុងបើកចូលមករកទីតាំងនាវារបស់គាត់ហើយ។ លោកកាពីទែនបានប្រាប់កូនចៅទៅយកអាវក្រហមមួយឱ្យគាត់។
កូនចៅសួរលោកកាពីទែនថា "ថីបានជាមេចង់បានអាវក្រហម?"។
លោកកាពីទែនតបវិញថា "នៅពេលខ្ញុំចេញឈាម កូនចៅរាល់គ្នានឹងមិនកត់សម្គាល់ដឹងថាខ្ញុំចេញឈាមទេ អ៊ីចឹងកូនចៅទាំងអស់គ្នានឹងមិនបាក់ទឹកចិត្តឡើយ"។
និយាយមិនបានប៉ុន្មាន ពួកចោរបានមកដល់ ហើយប្រយុទ្ធគ្នាយ៉ាងសាហាវ រួចក៏បានបណ្តេញពួកចោរសមុទ្រឱ្យដកថយវិញ។
ស្អែកឡើង កូនចៅប្រកាសអាសន្នប្រាប់លោកកាពីទែនថា កប៉ាល់ចោរសមុទ្រ ៥០ គ្រឿងកំពុងបើកមករក "កប៉ាល់យើងហើយទាន!"។
លោកកាពីទែន ស្រែកប្រាប់កូនចៅថា "ប្រញាប់រត់ទៅយកខោលឿងឱ្យយើងលឿនឡើង!"។
អ្នកយល់ទើបដឹង!!!
