រយៈពេល ០៤ថ្ងៃ កម្លាំងអាវុធហត្ថខេត្តព្រៃវែងឃាត់ខ្លួនជនសង្ស័យ ០៨នាក់

ព្រៃវែង​ ៖ ជនសង្ស័យ៨នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រៃវែងបញ្ជូនទៅតុលាការនាថ្ងៃទី៨ សីហា​ បន្ទាប់ពីបង្ក្រាបបានរយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ពាក់ព័ន្ធករណី រក្សាទុក ដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​។ 

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យទាំងនោះរួមមាន​ ១.ឈ្មោះ ដន ប៉េងហ៊ត ភេទប្រុស អាយុ ៣៨ឆ្នាំរស់នៅភូមិស្ទឹងជ័យ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ,
២.ឈ្មោះ សុក ខី ភេទប្រុស អាយុ២៤ ឆ្នាំ រស់នៅភូមិស្ទឹងជ័យ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ, ៣.ឈ្មោះ ឈិត ទូច ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង, ៤.ឈ្មោះ ញេស សិទ្ធ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង , ៥.ឈ្មោះ ស្រ៊ុន សម្បត្តិ ភេទស្រី អាយុ ៤៧ ឆ្នាំ រស់នៅភូមិកោងទន្លេ ឃុំល្វេ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង, ៦.ឈ្មោះ ភិន ម៉ាប់ ភេទប្រុស អាយុ២៣ រស់នៅភូមិលេខ២ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ, ៧.ឈ្មោះ គាន សេងថៃ ហៅអាប្រហិត (ម្ចាស់ថ្នាំ) ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិថ្មី ឃុំគងជ័យស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ និង៨.ឈ្មោះ យ័ន សាម៉ុន ភេទស្រី អាយុ ៣៦ ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិច្រេស ឃុំជាខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង​។

​វត្ថុតាងចាប់យករួមមាន​ ម្សៅក្រាមពណ៌សចំនួន ១៥កញ្ចប់ ទំងន់ ៣៥,៥២ក្រាម, ម៉ូតូចំនួន ០៦គ្រឿងនិងទូរស័ព្ទចំនួន ០៩គ្រឿង។ 

​បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត បានបន្តនីតិវិធីបញ្ជូនទៅតុលាការ៕

adverise with khmeread