ឃាតករម្នាក់ពាក់ព័ន្ធករណីឃាតកម្ម ត្រូវបានប៉ូលិសខេត្ត តាមបង្ក្រាប និងចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ

​សៀមរាប​ ៖ ជនសង្ស័យជាឃាតករម្នាក់ត្រូវបានប៉ូលិសបញ្ជូនទៅតុលាការនាថ្ងៃទី៨សីហា​ បន្ទាប់ពីបានប្រព្រឹត្តអំពើឃាតកម្ម​ ទៅ​លើ​ជន​ពិការ​ម្នាក់​ នៅ​ភូមិ​ថ្នល់​ចែក​ ឃុំ​កៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ ហើយត្រូវបានកងកម្លាំងប៉ូលិសជំនាញព្រហ្មទណ្ឌស្រុកសូទ្រនិគម និងកម្លាំងប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបន្ទាយមានជ័យ ស្រាវជ្រាវ ​និង​ឈាន​ដល់​ការ​ ឃាត់ខ្លួន​​ នៅ​វេលា​ម៉ោង​៩​ ព្រឹក​ថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ​២០១៨​។​

​ប៉ូលិសនិយាយថា​ ឃាតករក្រោយពីសម្លាប់ជនរងគ្រោះហើយ បានរត់គេខ្លួនទៅខេត្តបន្ទាយមានជ័យ​ ​ឈ្មោះ​ អ៊ុ​ច​ ចាន់​ណា​ ហៅ​ជីវ​ ភេទ​ប្រុស​ អាយុ​​២៤​ឆ្នាំ​ រស់នៅ​ភូមិ​ថ្នល់​ចែក​ ឃុំ​កៀន​សង្កែ​ ស្រុក​សូត្រ​និគម​ ខេត្តសៀមរាប​ ដែល​បាន​ធ្វើ​សកម្មភាព​ យក​កាំបិតប៉័ងតោ​អា​រក​ ជន​រង​គ្រោះ​ឈ្មោះ​ ឈិ​ត​ ខ្វាន់​ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ មុខរបរជាជនពិការស្វឹតជើង នៅភូមិជាមួយគ្នា បណ្តាលឱ្យស្លាប់នៅលើគ្រែ ក្រោមផ្ទះ​របស់​ជន​រង​គ្រោះ​។​​

​ក្រោយពេល​សម្លាប់​រួច​ ជនល្មើស​បាន​ទុក​កាំបិត​ចោល​លើ​គ្រែ​ក្បែរ​សាកសព​ ហើយ​រត់​គេចខ្លួន​មក​ផ្ទះ​ សោម​ សំ​ ភេទ​ប្រុស​ អាយុ​​៥២​ឆ្នាំ​ ត្រូវជា​ឪពុកមា​ នៅ​ភូមិ​គុត្ត​សត​ ឃុំ​គុត្ត​សត ​ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ចបាន​បញ្ជាក់​ថា ​ជន​រង​គ្រោះ​ និង​ជនល្មើស​ តែងតែ​ផឹក​ស្រាស​ជុំ​គ្នា​ តែ​ជន​រង​គ្រោះ​មិន​ដែល​មាន​ទំនាស់​អ្វី​នឹង​អ្នក​ណា​ទេ​។​ ចំពោះ​ជនល្មើស​តាម​ការ​ឱ្យដឹង​ពីសមត្ថកិច្ចមូលដ្ឋានជា​មនុស្ស​ចង់​ក្លាយជាវិកលចរិក ព្រោះផឹកស្រាសច្រើនពេក។

​បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងប៉ូលិសជំនាញ បញ្ជូនខ្លួនទៅតុលាការនាថ្ងៃទី៨សីហា ដើម្បីចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់​៕

adverise with khmeread