ឃាត់ខ្លួនចោរលួចម៉ូតូនិងជួញដូរគ្រឿងញៀន២នាក់ដកហូតថ្នាំញៀន៩កញ្ចប់

ភ្នំពេញ​ ៖​ ប៉ូលិសប៉ុស្តិភ្នំពេញថ្មី បានត្រួតពិនិត្យលើជនសង្ស័យ២នាក់ក៏ឃើញមានថ្នាំញៀននិងសម្ភារៈកាច់សោកម៉ូតូ ​រួចដកហូតក្រាមសថ្លាចំនួន០៩កញ្ចប់តូច និងដែកឆ្កឹះសោម៉ូតូមួយចំនួន ដែលលាក់ក្នុងកាបូបស្ពាយកាលពីម៉ោង១២ និង៣០នាទី ថ្ងៃទី០៨ សីហា ឆ្នាំ២០១៨ ​នៅចំណុចផ្លូវ១០១១ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រួចក៏នាំជនសង្ស័យទាំង២នាក់នោះមកកាន់អធិការដ្ឋានខណ្ឌសែនសុខដើម្បីសួរនាំ​។

​ប៉ូលិសនិយាយថា​ ជនសង្ស័យខាងលើទី១-ឈ្មោះ សុខ នី ហៅយួន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ និងទី២-ឈ្មោះ ហួរ សិលា ហៅឡា អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រកដស្នាក់នៅផ្លូវលំ សង្កាត់បឹងកក់១ ​ខណ្ឌទួលគោក។

​បច្ចុប្បន្នសមត្ថកិច្ចប៉ូលិសខណ្ឌសែនសុខកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕


 

adverise with khmeread