adverise with khmeread 00

កំហឹង​ប្រិយមិត្ត​អធិរាជ​ស​! សម្រែក "Florentino ចាកចេញ​" បាន​បន្លឺ​យ៉ាង​កងរំពង​នៅក្នុង​ទឹកដី Santiago Bernabéu

​សាជាថ្មី​ម្តងទៀត​នៅឯ​ទឹកដី Santiago Bernabéu នៃ​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​អធិរាជ​ស Real Madrid គេ​បានឮ​សម្លេង​កងរំពង​ជាមួយនឹង​សម្រែក "Florentino ចាក​ចេញទៅ​" នា​អំឡុងពេល​ការប្រកួត​តង់​ទី​ពីរ​នៃ​សង្គ្រាម​ក្លឹប​យក្ស Madrid ទាំងពីរ​កាលពី​យប់​ថ្ងៃ​សៅរ៍​។ ពេលដែល Antoine Griezmann រក​គ្រាប់​បាល់​បានសម្រេច​សម្រាប់​ក្រុម Atlético Madrid ប្រិយមិត្ត​ក្រុម​ម្ចាស់ផ្ទះ​មិនអាច​ទប់​អារម្មណ៍​សម្រាប់​ការសម្តែង​ការមិន​ពេញចិត្ត​របស់​ពួកគេ​បានឡើយ​។​

​ស្រដៀង​គ្នា​ទៅនឹង​ហេតុ​ការ​អំឡុង​ការប្រកួត​ក្នុងជំនួប "El Clásico" ជាមួយ​ក្រុម​អ្នកមាន​បុណ្យ Barcelona ផ្នែក​មួយ​នៃ​ប្រិយមិត្ត​ក្រុម​ម្ចាស់ផ្ទះ​ក៏បាន​ទម្លាក់កំហុស​ទៅលើ​ប្រធាន​ក្លឹប​លោក Florentino សម្រាប់​ស្ថានភាព​ក្លឹប​ផងដែរ​។

​ហើយ​ក៏មាន​បណ្តា​ប្រិយមិត្ត​មួយចំនួន​ផងដែរ​ដែល​បាន​ព្យាយាម​ច្រៀង​ចម្រៀង​ដើម្បី​បន្លប់​សម្រែក​នៃ​កំហឹង​របស់​បណ្តា​ក្រុម​អ្នកគាំទ្រ​ទាំងនោះ​ដោយបាន​ជះ​កំហឹង​ទៅលើ​លោក Florentino Pérez យ៉ាង​កងរំពង​នៅ​ជុំវិញ​កីឡដ្ឋាន​គួរឱ្យកត់សម្គាល់​កាលពី​រាត្រី​ម្សិលមិញ​នេះ​៕ 

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់