អ្នកជំនាញសុខភាពខួរក្បាលព្រមានកីឡាករអាយុក្រោម ១៨ ឆ្នាំ កុំតែតបាល់ ព្រោះវាបង្ករបួសខួរក្បាល

ការតែតបាល់គួរតែត្រូវរឹតបន្តឹងនៅក្នុងកីឡាបាល់ទាត់ និងហាមឃាត់សម្រាប់កីឡាករដែលមានអាយុក្រោម ១៨ឆ្នាំ។ នេះបើយោងតាមអ្នកជំនាញលើបញ្ហាគ្រោះថ្នាក់ខួរក្បាលឈានមុខគេមួយរូបលើពិភពលោកបានលើកឡើង។

លោកវេជ្ជបណ្ឌិត Bennet Omalu បានរកឃើញថា ការតែតបាល់ញឹកញាប់អាចបណ្តាលមានបញ្ហារលាកខួរក្បាលឈានទៅកើតជំងឺរលាកខួរក្បាលរ៉ាំរ៉ៃ ហៅកាត់ថា ជំងឺ CTE។

ស្ថានភាពជំងឺនេះទទួលរងផលប៉ះពាល់ក្នុងរយៈពេលយូរ និងត្រូវបានបង្កឡើងដោយការប៉ះទង្គិចក្បាលម្តងហើយម្តងទៀត។

យោងតាមការស៊ើបអង្កេតមួយទៅលើការស្លាប់របស់អតីតកីឡាករជម្រើសជាតិអង់គ្លេស និងក្លឹប West Brom លោក Jeff Astle ត្រូវបានគេថា ស្លាប់ដោយសារតែការប៉ះទង្គិចខួរក្បាលដែលបណ្តាលមកពីការតែតបាល់។

គាត់បានស្លាប់នៅក្នុងឆ្នាំ២០០៤ ក្នុងវ័យ ៧២ឆ្នាំ បន្ទាប់ពីការរងទុក្ខវេទនាជាមួយនឹងជំងឺបាត់បង់ការចងចាំអស់រយៈពេលជិត ១០ឆ្នាំ ក្រោយពីបញ្ចប់អាជីពបាល់ទាត់រយៈពេល ១៦ឆ្នាំរបស់គាត់។ នេះបើយោងតាមវេបសាយ BBC៕

adverise with khmeread