ស្ត្រីអាមេរិក គេប្រាប់ឱ្យគ្របផងពេលបំបៅដោះកូននៅទីសាធារណៈ, នាងយកក្រណាត់គ្របក្បាលខ្លួនឯង ឯសុដន់នៅលើគោកដដែល!

ម្តាយទើបប្រសូតកូនថ្មីថ្មោងមួយរូបស្ថិតក្នុងថ្ងៃវិស្សមកាលជាមួយគ្រួសាររបស់នាងក្នុងប្រទេសម៉ិកស៊ិក ត្រូវបានគេប្រាប់ឱ្យគ្របបិទបាំងសុដន់ ខណៈដែលនាងកំពុងបំបៅទឹកដោះកូនរបស់នាង ហើយការឆ្លើយតបដ៏ច្នៃប្រឌិតរបស់នាងត្រឡប់ទៅវិញពិតជាមានភាពល្បីល្បាញជាខ្លាំងលើបណ្តាញសង្គម។

នាង Melanie Dudley ដែលជាម្តាយកូនបីមកពីទីក្រុងអូស្ទីន រដ្ឋតិចសាស សហរដ្ឋអាមេរិក បានស្ថិតនៅឯភោជនីយដ្ឋានមួយកន្លែង ពេលដែលនាងបានចាប់ផ្តើមបំបៅកូនអាយុ ៤ ខែរបស់នាង។

ម្តាយរូបនេះបានបញ្ជាក់ទៅកាន់វេបសាយ Yahoo Lifestyle ថា "ខ្ញុំកំពុងស្ថិតនៅថ្ងៃវិស្សមកាលក្នុងទីក្រុង Cabo San Lucas ជាមួយក្រុមគ្រួសារទាំងមូលរបស់ខ្ញុំ ហើយបុរសម្នាក់បានស្នើឱ្យខ្ញុំគ្របខ្លួនឯង។ ខ្ញុំតែងតែមានការប្រុងប្រយ័ត្ន ប៉ុន្តែយើងបានអង្គុយនៅឯប៉ែកខាងក្រោយភោជនីយដ្ឋាន"។

ដូច្នេះ Dudley បានប្រាប់ឱ្យប្តីរបស់ខ្លួនហុចក្រណាត់គ្របមួយ និងជំនួសដោយការគ្របទ្រូងរបស់ខ្លួន នាងបានបោះវាគ្របទៅលើក្បាលរបស់នាងជំនួសវិញ៕

adverise with khmeread