នៅសុខៗបុរសម្នាក់ចងកសម្លាប់ខ្លួនមិនដឹងមូលហេតុ

កណ្ដាល ៖ នៅសុខៗបុរសម្នាក់ចងកសម្លាប់ខ្លួនមិនដឹងមូលហេតុកើត​ឡើងនៅ​​ថ្ងៃទី ០៨ ខែសីហា​ឆ្នាំ ២០១៨ វេលា​ម៉ោង៤ និង៣០នាទីល្ងាច នៅ​ចំណុច​បន្ទប់​ក្នុងផ្ទះ​ស្ថិតនៅ​ក្នុងភូមិស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​។

​ប៉ូលិសនិយាយថា​ ជនរងគ្រោះ ​ឈ្មោះ មៀ​ច រតនា ភេទ ប្រុស អាយុ ៥០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មាន​ទីលំនៅ​ភូមិ ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល (ស្លាប់)​។

​តាម​ការបំភ្លឺ​របស់​ឈ្មោះ ឃឹម ណុប ភេទ ស្រី អាយុ ៤៣ ឆ្នាំ​ ត្រូវជា​ប្រពន្ធ​ជនរងគ្រោះ បានឱ្យដឹងថា​ ​នៅ​ថ្ងៃកើតហេតុ​ជនរងគ្រោះ​ដើរ​ទៅមុខ​ទៅក្រោយ និង​ចេញចូល​ផ្ទះ​ដូច ខុសពី​សព្វដង​។ លុះដល់ វេលា​ម៉ោង​ប្រមាណ៤ និង២០នាទី​ល្ងាចឈ្មោះ ឃឹម ណុប​ ភេទ​ស្រី (ប្រពន្ធ​ជនរងគ្រោះ) ដោយ​មិនឃើញ​ជនរងគ្រោះ (ជា​ប្តី) ក៏បាន​ដើរមក​ផ្ទះ​បើកទ្វារ​បន្ទប់​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ចងក​ជាមួយ​ខ្សែភ្លើង​ជាប់​នឹង​ចំរឹង​បង្អួច ក្នុង​បន្ទប់ ស្លាប់​បាត់ទៅហើយ បន្ទាប់មកក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​គ​គីរ។ 

​ក្រោយ​ទទួលបាន​ព័ត៌មាន​កម្លាំង​ប៉ុស្តិ៍សហការ​ជាមួយ​កម្លាំង​ជំនាញ អាជ្ញាធរ​មូលដ្ឋាន​គ្រួ​ពេទ្យ​ប្រចាំ​ឃុំ និង ក្រុមគ្រួសារ​ជនរងគ្រោះ​ចុះ​ទៅដល់​កន្លែងកើតហេតុ​ពិនិត្យ​សាកសព ជា​លទ្ធផល​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ចងក​ប្រាកដ​មែន​៕

adverise with khmeread