ចោរឆក់កាបូបចំមន្ត្រីប៉ូលិសដួលរបួស៣នាក់ប្រពន្ធកូន​ ហើយចោរគេចបាត់

​ភ្នំពេញ​ ៖​ មន្ត្រីប៉ូលិសម្នាក់បានជិះម៉ូតូឌុបប្រពន្ធនិងកូនតាមផ្លូវត្រូវក្រុមចោរឆក់កាបូបបណ្តាលឱ្យរបួសធ្ងន់ស្រាល​កើតឡើង​កាលពី​វេលា​ម៉ោង១១យប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុច​ខាងលើ​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ហើយពួកចោរបើកម៉ូតូគេចបាត់​។ 

​ប៉ូលិសមូលដ្ឋាននិយាយថា ជនរងគ្រោះ​ជា​ប្តី​មានឈ្មោះ សេង វណ្ណ: ភេទ​ប្រុស អាយុ៤៥ឆ្នាំ មន្ត្រីប៉ូលិស​ប៉ុស្តិ៍​មិត្តភាព ស្នាក់នៅ​សង្កាត់​មិត្តភាព ខណ្ឌ៧មករា។

ជនរងគ្រោះបានបំភ្លឺថា​ ដំបូង​ពួកគាត់​ទាំង២នាក់ រួមទាំង​កូនប្រុស​អាយុ១០ឆ្នាំ​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង 1B-2473 ចេញ​មកពី​ផ្ទះ​របស់​ប្អូន​នៅ​ម្តុំ​វត្ត​តាំងក្រសាំង ហើយ​បម្រុង​ជិះ​ត្រឡប់ទៅផ្ទះ​វិញ​នៅ​ម្តុំ​ថ្មដាដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិចទៅ​កើត​។ 

​លុះ​មកដល់​ចំណុចកើតហេតុ​ក៏​ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​ចំនួន២នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក មកពី​ក្រោយ រួច​ក៏បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ដែល​ជនរងគ្រោះ​ដាក់​នៅលើ​ទូក​ម៉ូតូ តែ​មិនបាន​សម្រេច​ បណ្តាល​ឱ្យទាក់​ចង្កូត​ម៉ូតូ​របស់​ជនរងគ្រោះរ​ងរ​បួស បែក​មុខ​បែក​មាត់ រីឯ​ប្រពន្ធ​ និង​កូន​ជនរងគ្រោះ​រងរបួស​ស្រាល។

​បន្ទាប់មក ក្រុម​ជនសង្ស័យ​ទាំង​នោះបាន​បន្ថែម​ល្បឿន​ជិះ​រត់គេចខ្លួន​បាត់​ ហើយ​នៅក្នុង​កាបូប​ដែល​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​មិនបាន​សម្រេច​ខាងលើ​នោះ គឺ​មិនមាន​របស់​មានតម្លៃ​អ្វី​នោះទេ គឺ​មានតែ​សៀវភៅ​មេរៀន​របស់​កូនប្រុស​របស់គាត់​តែប៉ុណ្ណោះ​៕

adverise with khmeread