Real Madrid សម្រេចកិច្ចព្រមព្រៀង Thibaut Courtois ពីក្លឹប Chelsea ក្នុងតម្លៃ៣៥លានផោន

          ទីបំផុតក្លឹបយក្សអេស្ប៉ាញ Real Madrid ​បាន​បញ្ជាក់ពីការសម្រេចកិច្ច​ព្រមព្រៀងផ្ទេរ​អ្នក​ចាំទី Thibaut Courtois ពី​ក្លឹប​ Chelsea ហើយ​ដែលមាន​តម្លៃផ្ទេរ​៣៥លានផោន​ជាមួយ​នឹងកិច្ច​សន្យា​លេងរយៈ​ពេល​៦ឆ្នាំ​។

          អ្នក​ចាំទី​រូបនេះ​ចាប់ផ្តើម​ពិនិត្យ​សុខភាពនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ​ ហើយ​នឹងបង្ហាញខ្លួន​នៅ​ពហុកីឡាដ្ឋាន Bernabeu នៅម៉ោង​១២​ថ្ងៃត្រង់​ មុន​ពេល​ចូល​រួម​សន្និសីទកាសែត។

          Courtois បានទាមទារ​ចាកចេញ​ពី​ Chelsea នឹង​បដិសេធ​មិន​ត្រឡប់​មក​ចូល​ហ្វឹកហាត់​ត្រៀម​សម្រាប់​រដូវកាល​ថ្មី ដើម្បី​បង្ខំក្លឹប​នេះឲ្យ​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ​ទៅ​កាន់​អេស្ប៉ាញ។

          Chelsea ​បាន​ប្រើវិធាន​ការ​ដាក់ពិន័យ​ចំពោះ​អ្នកចាំទី​វ័យ​២៦​ឆ្នាំ​រូបនេះ ហើយ​គ្រោងពិន័យ​កាត់​ប្រាក់​ឈ្នួល​ពីរ​សប្តាហ៍​ដែល​មានទឹកប្រាក់​សរុប​ប្រហែល​២០០.០០០​ផោន​ផងដែរ។

          ទោះបីជាយ៉ាងណាកិច្ច​ព្រមព្រៀងនេះ កើត​មាន​បន្ទាប់ពី​ Chelsea បាន​សម្រេចកិច្ចព្រមព្រៀងផ្ទេរ​អ្នក​ចាំទី Kepa Arrizabalaga របស់​ក្លឹប Athletic Bilbao យ៉ាងតក់ក្រហល់នឹងមានតម្លៃខ្ពស់កប់ពពកគឺ៧២លានផោន៕

adverise with khmeread