Javier Hernandez អះអាងថា នឹងជួយក្រុម West Ham ឲ្យជាប់ក្នុងចំណោមក្រុមកំពូលទាំង៦ នៅក្របខណ្ឌ PL នៅរដូវកាលថ្មីនេះ

          បើទោះបីជាក្លឹប West Ham ប្រឈម​នឹង​ការធ្លាក់ចូលក្នុងតំបន់​កាត់ចេញជាច្រើន​លើកច្រើន​សា​ក្នុងយុទ្ធនាការ​ពីរឆ្នាំ​ចុងក្រោយនៅ​ក្របខណ្ឌ PLក៏ដោយ ក៏ប៉ុន្តែ​ខ្សែប្រយុទ្ធ​ Javier Hernandez អះអាងថា ខ្លួនចង់ជួយ​ឲ្យ​ក្រុម​នេះ​បញ្ចប់​​ត្រឹម​លេខរៀងទី​៦​នៅ​រដូវកាលថ្មី​នេះ។

          Hernandez បាន​និយាយថា “​លេខរៀងទី​៦​ ប៉ុន្តែ​ជាប់ក្នុងចំណោម​ក្រុម​កំពូល​ទាំងបួន​គឺជា​គោលដៅ​របស់យើង។ ខ្ញុំ​តែងតែ​សុបិន្ត​ធ្វើ​បាន​ល្អ​ ហើយ​ថា យើង​អាចជួយ​ក្រុម West Ham ជាប់លេងនៅ​ក្របខណ្ឌ​ CL​​ ផងដែរ”។

          ខ្សែប្រយុទ្ធ​អន្តរជាតិ​ម៉ិកស៊ិករូបនេះ​រក​បាន​ត្រឹម​៨គ្រាប់ប៉ុណ្ណោះ​ ក្នុងការ​បង្ហាញមុខ​២៨​លើក​កាល​ពីរដូវកាល​មុន។

          បន្ទាប់ពីបាន​នាំយក​លោក Manuel Pellegrini ជា​អ្នក​ចាត់ការ​ថ្មី​របស់ខ្លួន​រួចមក ក្លឹប West Ham ​បាន​ចំណាយ​ប្រាក់​ជិត​១០០​លានផោន​ ដើម្បី​ពង្រឹងក្រុម​នៅ​រដូវកាល​ទិញដូរ​នេះ៕

adverise with khmeread