Spurs ដាក់សំណើ ២៥លានផោន Jack Grealish ប៉ុន្តែ Aston Villa ទាមទា៣០លានផោន

    ក្លឹប Spurs ចាប់ផ្តើមបាត់បង់ការអត់ធ្មត់ជាមួយក្លឹប Aston Villa ជុំវិញកិច្ចព្រមព្រៀងផ្ទេរ Jack Grealish ហើយ ខណ:ក្លឹប Spurs ដាក់សំណើ២៥លានផោនសម្រាប់ខ្សែបម្រើរូបនេះ ប៉ុន្តែមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃអង្គារ នៅពេលដឹងថា ក្លឹប Villa បានទាមទាតម្លៃ៣០លានផោន។
    គេជឿថា Jack មានការបារម្ភថា ខ្លួនអាចនឹងត្រូវរារាំងមិនឲ្យផ្ទេរចេញ។ កីឡាករវ័យក្មេងរូបនេះធ្វើបានល្អ ខណៈពេលក្លឹប Villa យកឈ្នះក្រុម Hull ៣-១ ក្នុងការប្រកួតបើកឆាកក្របខណ្ឌ Championship កាលពីយប់ថ្ងៃច័ន្ទ។
    លោក Steve Bruce បានសារភាពថា វាពិតជាពិបាកនឹងរក្សាខ្សែបម្រើវ័យក្មេងរូបនេះណាស់។ លោក Bruce បាននិយាយថា “Jack មានទេពកោលសល្យពីធម្មជាតិ។ គាត់មានភាពចាស់ទុំ ហើយនេះជារឿងសំខាន់។ ពេលនេះកាលពីឆ្នាំមុន គាត់មានបញ្ហាក្រលៀន ហើយខកខានការប្រកួតច្រើនខែ។ នោះគឺជាការផ្លាស់ប្តូររបស់ Jack”។
    លោក Bruce បន្តថា “Jack គឺជាកីឡាករដែលមានទេពកោសល្យ ហើយយើងនឹងខិតខំ ដើម្បីរក្សាទុកគាត់ ប៉ុន្តែប្រាកដណាស់ វាពិតជារឿងដ៏ពិបាក”៕
 

adverise with khmeread