Real Madrid សម្លឹងឃើញ Christian Eriksen គឺជាជម្រើសដ៏សក្កិសមដើម្បីជំនួស Luka Modric

          ក្លឹប Real Madrid កំពុង​ស្វែងរក​​ខ្សែ​បម្រើ​ម្នាក់ទៀត​នៅ​ខែ​នេះ ខណៈពួកគេ​ប្រឈម​នឹង​ការ​បាត់បង់​កីឡាករ Mateo Kovacic និង​ Luka Modric ។ Real Madrid ​បានបង្ហាញចំណាប់អារម្មណ៍​លើ​កីឡាករ Christian Eriksen ឲ្យ​មកដឹកនាំ​តំបន់​បម្រើ​ប៉ុន្មាន​ឆ្នាំ​ខាងមុខទៀត ប៉ុន្តែ​ពួកគេដឹងថា ​ត្រូវ​តែ​រង់ចាំសិន។

          Kovacic អន្ទះសា​ចង់​ចាកចេញ​ពី​ពហុកីឡាដ្ឋាន Bernabeu ហើយ​គេរំពឹងថា នឹង​ចូល​រួម​ជាមួយ​ក្លឹប​ Chelsea ​ក្នុង​កិច្ច​សន្យា​ខ្ចីជើង។ ខ្សែបម្រើ​រូបនេះ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ច្រើន​នៅអេស្ប៉ាញ​ ប៉ុន្តែ​បី​ឆ្នាំ​ក្រោយ​មក​ Kovacic មិន​សូវ​មាន​ឱកាស​បង្ហាញមុខក្នុងក្រុមជម្រើស​ដំបូង​ទេ។

          Kovacic បាន​បង្ហាញបំណង​ចង់ផ្ទេរ​ចេញ​បីលើក​មក​ហើយក្នុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។ គ្រូបង្វឹក​ថ្មីលោក​ Julen Lopetegui ហាក់ដូចជា​មិន​សូវ​បារម្ភ​នឹង​ការ​ចាកចេញ​នេះ​ទេ ហើយ​គេជឿថា លោក​មាន​បំណងអនុញ្ញាតឲ្យ​ Kovacic ចាកចេញ​ជាបណ្តោះ​អាសន្នតែប៉ុណ្ណោះ៕

adverise with khmeread