ទេពច្យុតព្រោងព្រាតនឹងកើតឡើងនៅថ្ងៃទី ១២ និង ១៣ សីហាខាងមុខនេះ

ក្នុងឆ្នាំ ២០១៨ នេះសម្បូរព្រឹត្តិការណ៍តារាសាស្ដ្រច្រើន បន្ទាប់ពីព្រឹត្តិការណ៍ព្រះចន្ទក្រហមកាលពីថ្មីៗកន្លងទៅនេះ នៅថ្ងៃទី ១២ និង ១៣ ខែសីហានេះនឹងមានព្រឹត្តិការណ៍ទេពច្យុតធា្លក់យ៉ាងច្រើន។

ទេពច្យុត ឬអាចម៍ផ្កាយ Perseids នឹងបង្ហាញខ្លួនក្នុងពេលរាត្រីនៅចន្លោះថ្ងៃទី ១២ និង ១៣ សីហា គិតជាពេលវេលានៅទីក្រុងភ្នំពេញ។ អាចម៍ផ្កាយ Perseids គឺជាប្រភេទតារាដែលភ្លឺជាងប្រចាំឆ្នាំ។ ពួកវាកើតឡើងរៀងរាល់ឆ្នាំក្នុងចន្លោះថ្ងៃទី ១៧ និង ២៤ សីហា ហើយវាក៏ទំនងជាបង្ហាញខ្លួនពីចន្លោះថ្ងៃទី ៩ ដល់ ១៣ សីហាផងដែរ។

យើងនឹងអាចមើលឃើញទេពច្យុតធ្លាក់រហូតដល់ ១៥០ ដងក្នុងមួយម៉ោង។ គួរឱ្យគត់សម្គាល់ផងដែរថា វាចាប់ផ្ដើមបង្ហាញខ្លួននៅថ្ងៃទី ៩ សីហារហូតដល់ ១៣ សីហា ប៉ុន្ដែសម្រាប់ពេលវេលាដ៏ល្អក្នុងការមើលវាបំផុតគឺថ្ងៃទី ១២ និង ១៣ សីហា។ ហើយយើងអាចមើលវាពីម៉ោង ២៣ ដល់ម៉ោង ៦ ព្រឹកទាបភ្លឺ និងទេពច្យុតមើលឃើញពី ៦០ ទៅ ១០០ ដងក្នុងមួយម៉ោង៕

adverise with khmeread