adverise with khmeread 1

Italy Serie A ជុំ​ទី​២៧៖ Juventus ឬក៏ Inter នៅ​រាត្រី​នេះ​?

​    ​បន្ទាប់ពី​ការចាប់ផ្ដើម​រដូវ​កាល​ដ៏​គួរ​ឲ្យ​ខកចិត្ត​មក ក្រុម​សេះបង្កង់ Juventus បាន​ចូលមក​ទម្រង់​ដើម​របស់ខ្លួន​វិញ ដោយ​ចេញពី​បាត​តារាង​មក​នៅ​កំពូល​តារាង​វិញ​។ ពួកគេ​បាន​ឡើងមក​កំពូល​តារាង​ជា​លើកដំបូង​នៅ​រដូវ​កាល​នេះ បន្ទាប់ពី​បំបាក់​ក្លឹប Napoli ក្នុង​លទ្ធផល​១​ទល់នឹង​០​ក្នុង​ទឹកដី​របស់ខ្លួន ប៉ុន្ដែ​ពួកគេ​ទទួលបាន​តែមួយ​ពិន្ទុ​តែប៉ុណ្ណោះ​កាលពី​សប្ដាហ៍​មុន ក្រោយពេល​ប៉ះ Bolona ក្នុង​លទ្ធផល​សូន្យ​ស្មើ​។​

​    ​យ៉ាងណា Juventus នៅតែ​ឈរ​ក្នុង​លេខ​រៀងលេខ​មួយ​ដដែល ខណៈ Napoli ស្មើ​ជាមួយនឹង AC Milan ។ ហើយ​ថ្មី​នេះ​ទើបតែ​ប្រកួត​ជាមួយនឹង Bayern Manich នៅ​ក្របខណ្ឌ Championship League ក្នុង​លទ្ធផល​ពីរ​ស្មើ​ក្នុងផ្ទះ​ខ្លួន​កាលពី​ថ្ងៃ​អង្គា​រ៍​ថែមទៀត​។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា​ក្រុម​មួយ​នេះ​កំពុងតែ​បង្ហាញ​ស្រមោល​ប្រយុទ្ធ​របស់ខ្លួន​ជាថ្មី ក្រោយ​តាម​ស្មើ ២ គ្រាប់​ជាមួយ​ក្រុម​យក្ស​អាល្លឺម៉ង់ ហើយនឹង​បង្ហាញ​សន្ទុះ​ចិត្ត​នេះ​ម្តងទៀត​ក្នុងជំនួប​ជាមួយនឹង Inter នៅ​រាត្រី​នេះ​។​

​    ​Juventus មិនដែល​ស្គាល់​រសជាតិ​ចាញ់​សោះ​ទាំង​ក្នុង League និង Cup ក្នុង ១៥​ប្រកួត​ចុងក្រោយ បន្ទាប់ពី​ចាញ់ Sevilla ក្នុង​ក្របខណ្ឌ Champion League មក​។​

​    ​ចំណែក Inter Milan ថ្វីបើ​ពួកគេ​បំបាក់ Juventus នៅ TIM Cup ក្នុង​លទ្ធផល ៣-០ ក៏ពិតមែន តែ​តាំងពី​ចូលឆ្នាំថ្មី​មក​ក្លឹប​មួយ​នេះ​បាន​ធ្លាក់​ទម្រង់​លេង​ខ្លាំង​មែនទែន​។​

​    ​Inter ធ្លាក់​មក​លេខ​ប្រាំ​ដោយ​ត្រូវការ​តែ​៤​ពិន្ទុ​ទៀត ដើម្បី​ទទួលបាន​កៅអី Champion League ។ ហើយ​ថ្មីៗ​នេះ​បន្ទាប់ពី​ធ្លាក់​ទម្រង់​យ៉ាងខ្លាំង​មក ក្រុម​នេះ​រក​បានតែ​ពីរ​ពិន្ទុ​តែប៉ុណ្ណោះ​ក្នុង​បួន​ប្រកួត​ចុងក្រោយ​របស់​ពួកគេ ដោយ​ក្នុងនោះ​ចាញ់ Fiorentina និង AC Milan​។ ហើយ Inter បាន​ចាញ់​នៅក្រៅ​ផ្ទះ​បី​ដង​រួចមកហើយ អ៊ីចឹង​យើង​អាច​ឃើញ​លទ្ធភាព​ចាញ់​នេះ​ម្ដង​នៅក្នុង​ជំនួប​របស់ Inter ជាមួយ Juventus យប់​នេះ​។ ទស្សនៈ​ខ្មែរ​រីដ​យក Juventus (២-០) ឬ Under៕​

adverise with khmeread

មតិយោបល់