និស្សិតអេហ្ស៊ីបមួយក្រុម ផលិតឡានដើរដោយថាមពលអុកស៊ីសែនលេងៗ ជោគជ័យមែនទែន...អនាគតរថយន្តចាក់ខ្យល់ក៏រត់បាន មិនចាំបាច់អស់លុយ

និស្សិតអេហ្ស៊ីបមួយក្រុមបានបង្កើតរថយន្តមួយគ្រឿងដែលរចនាឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងការឡើងថ្លៃថាមពលនិងលើកកម្ពស់ថាមពលស្អាត ដោយដំណើរការលើថាមពលខ្យល់សុទ្ធសាធ។

និស្សិតថ្នាក់បរិញ្ញាបត្រទាំងនេះបានបង្កើតរថយន្តកែច្នៃនេះឡើងសម្រាប់ជាផ្នែកមួយនៃគម្រោងបញ្ចប់ការសិក្សារបស់ពួកគេ។

យោងតាមក្រុមអ្នកច្នៃប្រឌិតបានឱ្យដឹងថា រថយន្តនេះអាចបើកបរក្នុងល្បឿន ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង និង អាចរត់បាន ៣០ គីឡូម៉ែត្រ មុនពេលវាត្រូវការចាក់បំពេញអុកស៊ីសែនបន្ថែម។

ទោះបីជាយ៉ាងណាក៏ដោយ និស្សិតទាំងនេះជឿជាក់ថាពួកគេនឹងអាចផលិតរថយន្តគំរូអាចបើកក្នុងល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចរត់បានចម្ងាយ ១០០ គីឡូម៉ែត្រ។

រថយន្តកែច្នៃនេះត្រូវចំណាយផលិតអស់ត្រឹម ១០០០ ដុល្លារប៉ុណ្ណោះ។

ក្រុមនិស្សិតទាំងនេះគឺមកពីសាកលវិទ្យាល័យ Helwan University នៅក្រៅរដ្ឋធានីគែរ។

និស្សិតឈ្មោះ Mahmoud Yasser ដែលជួយចេញម៉ូតឡាន បាននិយាយថា "ការចំណាយប្រតិបត្តិការរបស់រថយន្តនេះ...គឺស្ទើរតែគ្មានសោះតែម្តង។ ជាទូទៅ អ្នកគ្រាន់តែត្រូវការខ្យល់ក្នុងបំពង់តែប៉ុណ្ណោះ។ អ្នកមិនចាំបាច់ចំណាយលុយចាក់សាំង ហើយក៏មិនចាំបាច់ត្រូវការប្រព័ន្ធធ្វើឱ្យត្រជាក់ម៉ាស៊ីនដែរ"។

ក្រុមនិស្សិតនេះឥឡូវកំពុងរៃអង្គាសលុយដើម្បីពង្រីកគម្រោង និង ផលិតរថយន្តនេះជាលក្ខណៈទ្រង់ទ្រាយធំតែម្តង៕

adverise with khmeread