សេតវិមានប្រកាសថាអាមេរិកនឹងបង្កើតអង្គភាពទ័ពអវកាសដើម្បីត្រៀមសម្រាប់សង្គ្រាមផ្កាយនាពេលអនាគត

សេតវិមានបានប្រកាសផែនការដ៏មហិច្ឆតាដើម្បីបង្កើតកងកម្លាំងអវកាសអាមេរិក ដែលជាអង្គភាពប្រយុទ្ធទី៦ដាច់ដោយឡែកមួយទៀតរបស់យោធានៅឆ្នាំ ២០២០។

សំណើនេះបានទាក់ទាញការចាប់អារម្មណ៍ដ៏យូរអង្វែងរបស់សាធារណជនអាមេរិកអំពីទីអវកាស តែផ្តោតសំខាន់លើផ្នែកយោធា និងប្រឈមមុខនឹងឧបសគ្គដ៏គួរឱ្យភ័យខ្លាចជាច្រើន។

វាតម្រូវឱ្យមានការអនុម័តពីសភាហើយបានរងនូវមន្ទិលសង្ស័យពីបណ្តាមេដឹកនាំយោធានិងអ្នកជំនាញជាច្រើនរូប ដែលចោទជាសំណួរអំពីគំនិតក្នុងការបង្កើតអង្គភាពយោធាថ្មីដ៏ថ្លៃនិងមានលក្ខណៈការិយាធិបតេយ្យនេះ។

អនុប្រធានាធិបតីលោក Mike Pence បានប្រកាសអំពីកងកម្លាំងថ្មីនេះក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅមន្ទីរបញ្ចកោណ ដោយបង្ហើបឱ្យដឹងថា ប្រធានាធិបតី Donald Trump បានខ្នះខ្នែងណាស់នៅប៉ុន្មានខែថ្មីៗនេះ ខណៈដែលលោកបានប្តេជ្ញាថានឹងធានាឱ្យអាមេរិករក្សាភាពខ្លាំងនៅក្នុងលំហអាកាស។

លោក Pence បានពណ៌នាទីអវកាសថាជាដែនលំហមួយដែលធ្លាប់តែមានសន្តិភាពនិងគ្មានការប្រកួតប្រជែង ប៉ុន្តែឥឡូវនេះបានក្លាយទៅជាចង្អៀតប៉ែសនិងសម្បូរសត្រូវ។

លោក Pence និយាយថា "ឥឡូវនេះពេលវេលាបានមកដល់ដើម្បីសរសេរជំពូកដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រនៃកងកម្លាំងប្រដាប់អាវុធរបស់យើងដើម្បីត្រៀមសម្រាប់សមរភូមិអនាគត កន្លែងដែលការប្រឹងអស់ពីលទ្ធភាព និង ភាពក្លាហានរបស់អាមេរិកនឹងត្រូវកោះហៅដើម្បីទប់ស្កាត់និងកម្ចាត់ការគំរាមកំហែងជំនាន់ថ្មីមកលើប្រជាជនរបស់យើង និងប្រទេសជាតិរបស់យើង"៕

adverise with khmeread