ប៉ូលិសស្រុកស្អាងបានឃាត់ជនសង្ស័យ២នាក់ក្នុងករណីជួញដូរគ្រឿងញៀន

​កណ្តាល​ ៖​ ប៉ូលិសស្រុកស្អាងបានឃាត់ជនសង្ស័យ២នាក់ក្នុងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) នៅថ្ងៃ​ទី ០៩ ខែ សីហា ឆ្នាំ២០១៨ វេលាម៉ោង ១រសៀល នៅចំណុចភូមិ លេខ១ក ឃុំ ស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល​។

​ប៉ូលិសនិយាយថា​ ជនសង្ស័យ ចំនួន០២នាក់ (ឃាត់ខ្លួន)១ / ឈ្មោះ ធួក ម៉េងសែ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ ស្ទឹងជ្រៅ សង្កាត់ ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល  (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន ០១លើក កាលពីឆ្នាំ២០១១ រយៈពេល០៦ឆ្នាំ ពីបទ លួចមានស្ថានទម្ងន់ ) និង​២ / ឈ្មោះ ស វុទ្ធី ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ លេខ១ក ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន ០១លើក កាលពីឆ្នាំ២០០២ រយៈពេល០៩ឆ្នាំ ពីបទ រក្សាទុកនូវសារធាតុញៀនខុសច្បាប់​)។

​វត្ថុតាងចាប់យករួមមាន​​ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន១៩កញ្ចប់ ក្នុងនោះ ធំ ០៣កញ្ចប់​, មធ្យម ០១កញ្ចប់និងតូច ១៥កញ្ចប់, ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាសេ១២៥ស៊េរី ឆ្នាំ២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ១ CI.៣៩៨៨ និងជញ្ជីងថ្លឹងសារធាតុញៀនចំនួន១គ្រឿង​។

​ប៉ូលិសបន្តថា​ ​ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ​។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍ស្វាយរលំ បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យ ជនសង្ស័យ ឈ្មោះ ធួក ម៉េងសែ បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៣កញ្ចប់ ក្នុងនោះ ធំ ០២កញ្ចប់ និងតូច ០១កញ្ចប់​។ 

​បន្ទាប់មក បន្តធ្វើការត្រួតពិនិត្យ ឆែកឆេរ លំនៅដ្ឋានរបស់ឈ្មោះ ស វុទ្ធី បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ១៦កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់​, មធ្យម ០១កញ្ចប់ និងតូច ចំនួន ១៤កញ្ចប់​។ រួចឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ​។

​នៅចំពោះមុខសមត្ថកិច្ចឈ្មោះធួក ម៉េងសែបានសារភាពថាខ្លួនទិញគ្រឿងញៀនខាងលើនេះពីឈ្មោះ តោ ភេទប្រុស អាយុ៣០ឆ្នាំ (ផ្ទះនៅម្ដុំផ្សារដើមអម្ពិល ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ) តម្លៃ៣២ម៉ឺនមកជួញដូរចំនួន៦លើកមកហើយៗបានលក់ឱ្យឈ្មោះ ស វុទ្ធី ​លក់ឱ្យគេមិនស្គាល់ឈ្មោះស្ថិតភូមិលេខ១ក ឃុំស្វាយរលំ ស្រុកស្អាង និងជញ្ជីងចំនួន១គ្រឿងជារបស់ខ្លួនពិតប្រាដកមែន។

​ចំណែកឈ្មោះ ស វុទ្ធី បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន (ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ តម្លៃ ៣០០,០០០រៀល (បីសែនប្រាំម៉ឺនរៀល) ពីឈ្មោះ ធួក ម៉េងសែ (ប៉ុន្តែជំពាក់លុយ) ដើម្បីយកមកវេចខ្ចប់លក់បន្ដ ក្នុង០១កញ្ចប់តូច តម្លៃ ៣ម៉ឺនរៀល​។

​បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី​៕

adverise with khmeread