ប៉ូលិសខណ្ឌពោធិ៍សែនជ័យ ចាប់បានចោរឆក់មនាក់, រត់រួចម្នាក់

​ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវបានប៉ូលិសវ៉ៃខ្នោះបន្ទាប់ពីជិះម៉ូតូឆក់ទូរស័ព្ទដៃ នៅថ្ងៃទី ០៩ សីហា ២០១៨ វេលាម៉ោង ៧ និង៣០នាទីយប់ នៅតាមបណ្តោយផ្លូវជាតិ៤ ស្ថិតក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ​។

​ប៉ូលិសនិយាយថា​ ជនសង្ស័យទី១ឈ្មោះ ធី គុណ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ឡុង នី ភូមិទួលពង្រ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ (ឃាត់ខ្លួន) និងជនសង្ស័យទី២ឈ្មោះ ឌី អាយុ១៧ឆ្នាំ មុខរបរ និងទីលំនៅមិនពិត (រត់គេចខ្លួន)។ 

​ចំណែកជនរងគ្រោះ គាត ស៊ីវ ហ័ង ភេទស្រី ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ​។ ទូរស័ព្ទដៃ ដែលជនរងគ្រោះ ឆក់ ម៉ាក OPPO ចំនួន១គ្រឿង ពណ៌ផ្កាឈូក មានលេខស៊ីម 098 887930​។

​បច្ចុប្បន្នជនសង្ស័យបានសួរនាំនៅប៉ុស្តិ៍ និងបានបញ្ចូនទៅឱ្យផ្នែកជំនាញ នៃអធិការខណ្ឌដើម្បីបន្ត ការសាកសួរស្រាវជ្រាវ តាមចាប់បក្សពួកដែលនៅសេសសល់បន្តែមទៀត ដើម្បីចាត់ការតាមនីតិវិធីច្បាប់​៕
 

adverise with khmeread