ឃាត់ស្រីស្អាត៣នាក់ពាក់ព័ន្ធគ្រឿងញៀននៅ ក្រុងតាខ្មៅ

កណ្តាល​ ៖​ ស្រីស្អាត៣នាក់ត្រូវបានប៉ូលិសក្រុងតាខ្មៅ បង្ក្រាបក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន១ករណី នាថ្ងៃទី០៩ខែ សីហា ឆ្នាំ២០១៨ ​ចំណុចក្នុងបន្ទប់ជួលជនសង្ស័យ ភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល​។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យជាស្រ្តី០៣នាក់រួមមាន១-ឈ្មោះ វ៉ាន់ ស្រីភ័ស្ត ភេទស្រី អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បម្រើកាងារក្នុងហាងទីលំនៅបច្ចុប្បន្ននៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល​, ២-ឈ្មោះ សុខ ស្រីពេជ្យ​ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ​នៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល និង៣-ឈ្មោះ ហួយ ស្រីមុំ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន នៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល​។          
                                        
​ដកហូត៖មេតំហ្វេតាមីន ice ចំនួន០៦កញ្ចប់ ធំ( ច្រកថង់ថ្មី) ចំពោះជនសង្ស័យទាំង៣ខាងលើពុំដែលជាប់ពន្ធនាគារឡើយពីមុនមក។

​ប៉ូលិសបន្តថា​ ​ដំបូង កម្លាំងជំនាញបានទទួលព័ត៌មានពីមហាជនល្អថា មានជនសង្ស័យកំពុងជួញដូរថ្នាំញៀននៅចំណុចកើតហេតុខាងលើ​។ ​ភ្លាមនោះកម្លាំងប៉ូលិសជំនាញយុត្តិធម៌ បានចុះសហការជាមួយកម្លាំងប៉ុស្តិ៍តាក្តុលបានចុះធ្វើរដ្ឋបាលនៅផ្ទះជួលមួយកន្លែងស្ថិតនៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ​ដោយមានការសង្ស័យក៏បានបានឆែកឆេរបន្ទប់ជួល លេខk១១ ហើយក៏បានរកឃើញថ្នាំញៀនចំនួន ០៦ កញ្ចប់ធំ(ច្រកថង់ថ្មី)។ 

​ភ្លាមនោះសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់រួមទាំងវត្ថុតាង បញ្ចូនមកអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

adverise with khmeread