ប៉ូលិសខណ្ឌពោធិ៍សែនជ័យ បន្តតាមចាប់ក្រុមចោរឆក់បាន៣នាក់បន្ថែមទៀតសរុប៤នាក់

​ភ្នំពេញ ៖ ជនសង្ស័យសកម្មខាងធ្វើសកម្មភាពឆក់កាបូបតាមដងផ្លូវសាធារណៈ ៣នាក់ទៀតហើយដែលកម្លាំង ប៉ូលិសព្រហ្មទណ្ឌ កម្លាំងអន្តរាគមន៍ ខណ្ឌពោធិ៍សែនជ័យ រួមជាមួយកម្លាំងប៉ុស្តិ៍ចោមចៅ៣ ស្រាវជ្រាវតាមបង្ក្រាប ចាប់ខ្លួនបាន២នាក់ និងម្នាក់ទៀត ត្រូវជាមិត្តភក្តិក្រុមជនសង្ស័យសរុប៤នាក់ ក៏ត្រូវបានសមត្ថកិច្ចហៅនាំទៅសាកសួរដែរ កាលពីវេលាម៉ោង១ និង១៥នាទីរសៀល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ​។

​ប៉ូលិសនិយាយថា​ ជនសង្ស័យម្នាក់ដែលកម្លាំងសមត្ថកិច្ច ចាប់ខ្លួនបានក្រោយធ្វើសកម្មភាពឆក់ នៅមុខព្រលានយន្តហោះ កាលពីយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ មានឈ្មោះ អៃ ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣​។ 

​ក្រោយពីចាប់ខ្លួនបានសាកសួរ រហូតដល់រសៀល ថ្ងៃទី០៩ ខែសីហា នេះសមត្ថកិច្ចជំនាញ នាំជនសង្ស័យ ឈ្មោះ អៃ ពន្លឺ ទៅចង្អុលបង្ហាញ តាមចាប់ខ្លួនបក្ខពួក បាន២នាក់បន្ថែមទៀត។  ចំណែកបុរសម្នាក់ទៀត ត្រូវជាមិត្តភក្តិ ក្រុមទាំងនោះ សរុប៤នាក់ ក៏ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌដែរ​។

​តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោមបញ្ជាដ៍ម៉ឺងម៉ាត់ ពីលោកនាយឧត្តមសេនីយ៍ ស្នងការ ​រាជធានីភ្នំពេញ ទើបលោកវរសេនីឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ ជំរុញធ្វើយ៉ាងណា ឱ្យកម្លាំងតាមបណ្តាជំនាញ ប៉ុស្តិ៍ យកចិត្តទុកដាក់ បង្ការបង្ក្រាប ទប់ស្កាត់រាល់បទល្មើសដែលកើតមានឡើងក្នុងមូលដ្ឋាន ដើម្បីធានារក្សាបាននូវ សន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ និងសង្គម ទើបកម្លាំងព្រហ្មទណ្ឌ កម្លាំងអន្តរាគមន៍ កម្លាំងប៉ុស្តិ៍ចោមចៅ៣ កម្លាំងប្រជាការពារ រួមសហការគ្នា ស្រាវជ្រាវ តាមបង្ក្រាបចាប់ ក្រុមសកម្មឆក់ ទ្រព្យសម្បត្តិ តាមផ្លូវសាធារណៈ ខាងលើបានជាបន្តបន្ទាប់ ដកហូតបាន ម៉ូតូមួយគ្រឿង ដែលជនសង្ស័យ ជិះដើរធ្វើសកម្មភាពឆក់ ម៉ាក លេត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DG-5721​។

​ជនសង្ស័យ ជនពាក់ព័ន្ធ ប្រព្រឹត្តបទល្មើសខាងលើ ក្រោយពីកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន៣នាក់ និងមិត្តជនសង្ស័យ១នាក់ទៀត សរុប៤នាក់ នាំទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ និងបន្តស្រាវជ្រាវ បន្ថែមទៀត​៕


 

adverise with khmeread