adverise with khmeread 583868e4 8ee8 4cc2 a46d c07b43751849

ឃាត់ជនសង្ស័យ​៦នាក់ឆែកឆេរ​ឃើញ ​គ្រឿងញៀននិងកាំភ្លើង

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បានប៉ូលិសខណ្ឌ​៧​មករា​​ឆែកឆេរ​​ឃើញ​គ្រឿងញៀនមួយចំនួននិងកាំភ្លើងខ្លីកាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃទី​៩​ខែ​ធ្នូ ឆ្នាំ​២០១៥​នៅ​ចំណុច​មុខ​សាលា​បាក់​ទូក​  ​ផ្លូវលេខ​១៦៩សង្កាត់​វាល់​វង់ ខណ្ឌ​៧​មករា និងនៅខណ្ឌដង្កោ ឃាត់​ថែម​បាន៤នាក់ទៀត ។
​      ប៉ូលិសបាន​ឲ្យដឹង​ថា ដំបូងកម្លាំង​សមត្ថកិច្ច​កំពុង​ល្បាត​នៅតាម​ផ្លូវ​ក្នុង​មូលដ្នាន​ ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់​ខាងលើ​កំពុង​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង​១​ម៉ាក​កូន​ទា ពណ៌​លឿង ពាក់​ស្លាក​លេខ កំពុងស្ពឺ​1B-8062 និង​មួយទៀត​ម៉ាក​Fino​ពណ៍​ខៀវ​ពាក់​ស្លាក់​លេខ​ភ្នំពេញ​1U-1089​។
    លុះមក​ដល់​ចំណុច​កើត​ខាងលើ​ជនសង្ស័យ​ហាក់ដូចជា​មាន​ការ​ភ័យ​ហើយ​បម្រុង​ជិះ​គេចខ្លួន​ធ្វើឲ្យ​សមត្ថកិច្ច​មាន​ការសង្ស័យ​ក៏​បាន​នាំគ្នា​ដេញតាម​ពីក្រោយ​រួចហៅ​ជនសង្ស័យ​ឱ្យ​ឈប់​ តែ​មិន​ព្រមឈប់​។ក្រោយ​មក​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ស្ទាក់​ចាប់បាន​រួច​ធ្វើការ​ឆែកឆេរ​ទើប​រកឃើញ​គ្រឿងញៀន​៨​កញ្ចប់​តូច ។
     បន្ទាប់ពីមានការចូលរួម​ពី​លោក គ្រី គឹម ឃាន់ ព្រះរាជ​ជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប៉ូលិសបានបន្តឆែកឆេរ​ផ្ទះជួលរ​បស់​ជនសង្ស័យ​មួយ​កន្លែង​ដែល​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវលំ​ខាងក្រោយ​សាលា​កសិកម្ម​ផ្ទះជួល​លេខ​០១​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ក៏​បាន​រកឃើញ​គ្រឿងញឿន​៤​កញ្ចប់​តូច​,២​កញ្ចប់​ធំ​,ជញ្ចីង​១​,កាំ​ភ្លើងខ្លី​១​ដើម​ម៉ាក​ប៉េអាកុល​ព្រមទាំងឃាត់ខ្លួន​មនុស្សប្រុស​២​ស្រី​២​នាក់​។
    ប៉ូលិសបន្តថា ជនសង្ស័យ​១-​ឈ្មោះ កែវ រិទ្ធី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ស្នាក់នៅ​មិន​ពិត​ប្រា​ដក ​២-​ជនសង្ស័យ​មាន​ឈ្មោះ អ៊ុង យូ​សេង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ស្នាក់នៅ​មិន​ពិត​ប្រា​ដក ៣-ជនសង្ស័យ​មាន​ឈ្មោះ ពិន ពិ​សិទ្ធ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ខាងលើ​៤-ជនសង្ស័យ​មានឈ្មោះ ឡុង ជា​ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ខាងលើ​៥-ជនសង្ស័យ​មាន​ឈ្មោះ ម៉េង លី ភេទ​ស្រី​អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ខាងលើ​និង៦-ជនសង្ស័យ​មាន​ឈ្មោះ សេង
រដ្នា ភេទ​ស្រី​អាយុ​៣១​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ខាងលើ​។
     ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់​រួម​នឹង​វត្ថុតាង​គ្រឿងញឿន​សរុប​ទាំងអស់​១២​កញ្ចប់​តូច​២​កញ្ចប់​ធំ​និងកាំ​ភ្លឺ​ង​ខ្លី​១​ដើម​នាំមក​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិកា​រដ្នា​នប៉ូលិសខណ្ឌ​៧​មករា​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

adverise with khmeread

មតិយោបល់