adverise with khmeread 3194aed100000578 0 image a 3 1456485409843

ពួក Hacker អាច​ចូល​បើក​ម៉ាស៊ីនកម្តៅ​និង​ម៉ាស៊ីនត្រជាក់​ចោល​ឱ្យអស់​អាគុយ​សម្រាប់​រថ​យន្ត​អគ្គីសនី​របស់ Nissan

​     ក្រុមហ៊ុន Nissan បាន​បង្ខំចិត្ត​បិទ​នូវ​កម្មវិធី (app) មួយ​សម្រាប់​រថយន្ត​អគ្គីសនី​របស់ខ្លួន​ម៉ាក Leaf បន្ទាប់ពី​មាន​ភស្តុ​បង្ហាញថា ក្រុម Hacker អាច​លបចូល​ទៅ​បើក​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​និង​ម៉ាស៊ីនកម្តៅ និង​អាច​ត្រួតពិនិត្យ​រាល់​ការធ្វើដំណើរ​របស់​រថ​យន្ត​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃទី ២៦ ខែកុម្ភៈ​។ 

​    ​គុណវិបត្តិ ដែល​ប៉ះពាល់​ដល់​រថយន្ត eNV200 ផងដែរ​នោះ​ត្រូវបាន​រកឃើញ​ដោយ​អ្នកលេង Blogger ផ្នែក​បច្ចេកវិជ្ជា​មួយរូប​ឈ្មោះ លោក Troy Hunt នៅ​សប្តាហ៍​នេះ ដោយ​គាត់​បាន​រកឃើញថា មុខងារ​នៅក្នុង​រថយន្ត​នេះ​អាច​ត្រូវបាន​ត្រួតត្រា​បាន​ពី​ចម្ងាយ​នៅពេល​ពុំមាន​ចលនា​បើកបរ​ទៅមុខ​។ 

​    ​ដោយ​ពួក Hacker មានលទ្ធភាព​ធ្វើ​ឱ្យអស់​អាគុយ​អគ្គីសនី​តាមរយៈ​ការបើក​ប្រព័ន្ធ​កម្តៅ​និង​ម៉ា​ស៊ី​ត្រជាក់​ចោល ក្រុមហ៊ុន Nissan បានសម្រេច​ចិត្ត​បញ្ឈប់​សកម្មភាព​កម្មវិធី Connect EV មិនឱ្យ​ដំណើរការ ខណៈដែល​ខ្លួន​បាន​កំពុង​បង្កើត​កម្មវិធី Update ថ្មី​ដើម្បី​ទប់ទល់​នឹង​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេ​ត​។ 

​    ​ដើម្បី​អាច​គ្រប់គ្រង​ប្រព័ន្ធ​សីតុណ្ហភាព​ក្នុង​រថយន្ត Leaf បាន ពួក Hacker គ្រាន់តែ​ដោ​ន​ឡូត​កម្មវិធី​របស់ Nissan រួច​វាយ​បញ្ចូល​លេខ​សម្គាល់​របស់​រថយន្ត (VIN) ដែល​បោះត្រា​ជាប់​លើ​កញ្ចក់​ខាងមុខ រួច​ក៏​អាច​ចូល​គ្រប់គ្រង​ប្រព័ន្ធ​ក្នុង​រថយន្ត​យ៉ាង​ងាយស្រួល​។ 

​    ​បន្ទាប់ពី​មានការ​បង្ហាញ​អំពី​ការរំលោភបំពាន​សន្តិសុខ​អ៊ី​ន​ធឺ​ណេ​ត​ជា​សាធារណៈ​ពី​សំណាក់​លោក Hunt ក្រុមហ៊ុន Nissan បាន​បើក​ការស៊ើបអង្កេត​ផ្ទៃក្នុង និង​បាន​រកឃើញ Sever របស់ខ្លួន​សម្រាប់ App អាច​ចូល​បាន​យ៉ាង​ស្រួល ជាហេតុ​នាំឱ្យ​ក្រុមហ៊ុន​សម្រេចចិត្ត​បិទ​បច្ចេកវិជ្ជា​នេះ​ចោល​តែម្តង​៕ 

 

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់