គីម សីហ៍មរកត កូនស្រី គង់ ច័ន្ទស្រីមុំ រកចំណូលខ្ពស់មិននឹកស្មាន

​ដោយ-ខ្មែររីដ
​ភ្នំពេញ-ពិតជាគួរឲ្យភ្ញាក់ផ្អើល មែនទែនដែល តារាសម្តែង គង់ ច័ន្ទស្រីមុំ ​មានសំណាងលើសពីតារាផ្សេងទៀតត្រង់ថា កូនស្រីរបស់នាងទើបតែសម្រាល បានមួយខែ ប៉ុណ្ណោះ ​តែត្រូវបានក្រុមហ៊ុន ម្សៅទឹកដោះគោនូទ្រីលេត ជ្រើសរើសធ្វើជាអ្នកតំណាង ក្នុងតំលៃជាងម៉ឺនដុល្លារ។

​ជាអ្នកតំណាងផលិតផលម្សៅទឹកដោះគោ ពីម្តាយមកកូន គង់ ច័ន្ទស្រីមុំ ត្រូវបានគេដឹងថា ​នាងត្រូវបានក្លាយជាអ្នកតំណាងផលិតផលម្សៅទឹកដោះគោសម្រាប់ស្រ្តីមានផ្ទៃពោះនូទ្រីម៉ាម ចំណែកនាងតូច ​របស់ស្រីមុំ ត្រូវធ្វើអ្នកតំណាង ម្សៅទឹកដោះគោ នូទ្រីលេត។

​តាមប្រភពស្និទ្ធ របស់ក្រុមហ៊ុនម្សៅទឹកដោះគោ បានបង្ហើបថា តំលៃខ្លួនខ្ទង់ម៉ឺនដុល្លារ ​នោះក៏ជាតំលៃយោគយល់គ្នា រវាងម្ចាស់ក្រុមហ៊ុន និងនាង ដែរ ប្រសិនបើមិនមានការយោគយល់គ្នា ​ទេកូនស្រីរបស់នាង ដែលមានវ័យត្រឹមតែមួយខែ នោះ អាចរកចំណូលបានច្រើនជាង នេះបើគិតតាមតំលៃទីផ្សារ។

​តោះទៅមើលស្តាយថតរូប Cute Cute គួរឲ្យស្រលាញ់ នៃគ្រួសារតូចរបស់ស្រីមុំ ទៅមើល !

adverise with khmeread