ប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃ្មួញឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ​ ៖​ ​ប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃ្មួញឃាត់ខ្លួនជនសង្ស័យបានម្នាក់ពីបទប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀននៅថ្ងៃ​ទី ១០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ០២ និង១៥នាទី នៅតាមផ្លូបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ គង់ គីម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ​។ សម្ភារៈដកហូត ក្រាមសថ្លាចំនួន០១កូនថង់តូច។ 

​ប៉ូលិសបន្តថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានធ្វើការល្បាតក្នុងភូមិសាស្ត្រដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួនម្នាក់​ កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតហៅជនសង្ស័យឱ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួនរកឃើញក្រាមសថ្លាចំនួន០១កូនថង់តូច នៅជាប់ខ្លួនជនសង្ស័យ​។ 

​បន្ទាប់មកប៉ូលិស បាននាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង យកមកធ្វើការសាកសួរ នៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

adverise with khmeread