ប៉ូលិសស្រះចកខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរគ្រឿងញៀន

ភ្នំពេញ​ ៖​ ​ប៉ូលិសស្រះចកខណ្ឌដូនពេញសហការជាមួយកម្លាំងសហប៉ុស្តិ៍ ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរគ្រឿងញៀននៅថ្ងៃ​ទី៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១២ និង៣០នាទីអធ្រាត្រ នៅផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

​ប៉ូលិសនិយាយថា ជនសង្ស័យត្រូវឃាត់ខ្លួនមានឈ្មោះ ម៉ឹង វិបុល ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ។ វត្ថុតាងត្រូវចាប់យកក្រាមពណ៌សថ្លាសង្ស័យ​ជាគ្រឿងញៀនចំនួន០៨កញ្ចប់ (មួយកញ្ចប់ធំនឹងប្រាំពីរកញ្ចប់តូច) កាបូបស្ពាយពណ៌ខ្មៅចំនួន០១​, កាបូបដៃពណ៌សូកូឡា០១​, ​កាបូបក្រណាត់ពណ៌ទឹកសមុទ្រ០១​, ទូរស័ព្ទដៃ០១គ្រឿងម៉ាកសាំសុងពណ៌ស និងលុយខ្មែរ៤៥០០រៀល។ 

​បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌដូនពេញនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕


 

adverise with khmeread