រថយន្តបើកបុកតគ្នា៣គ្រឿងខ្ទេចខ្ទីទាំងបី

​កណ្តាល​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូ​វគោកមួយកើតហេតុនាថ្ងៃ​ទី៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង​៧ និង១៦នាទីយប់ នៅចំណុចភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះkm១៩-២០។

​ប៉ូលិសនិយាយថា​ ​គ្រោះថ្នាក់នេះ បង្កឡើងរវាងរថយន្ត និងរថយន្តបុកតគ្នាបណ្តាលឱ្យខូចខាតរថយន្ត០៣គ្រឿង (ស្រាល) តែមិនបណ្តាលឱ្យមានមនុស្សរងរបួស​។ 

​ប៉ូលិសបន្តថា​ នៅវេលាថ្ងៃខែឆ្នាំកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក TOYOTA SIENNA (ស៊ីណា) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-5073 បើកបរក្នុងទិសដៅ ពីជើងទៅត្បូង (កំពង់ឆ្នាំង - ភ្នំពេញ) ដោយឈ្មោះ ជាន ចាន់ធា ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរ រស់នៅភូមិជលា ឃុំជលា ស្រុកបាធាយ ខេត្តកំពង់ចាម។ បើកបរមានទិសដៅស្របគ្នា។ 

​លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបន្ថយល្បឿនឈប់ដើម្បីអោយកម្មកររោងចក្រឆ្លងថ្នល់ នៅពេលនោះក៏មានរថយន្តមួយគ្រឿងទៀត ម៉ាក FORD RANGER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AO-8085 បានបន្ថយល្បឿនឈប់ពីក្រោយរថយន្ត (ស៊ីណា) បើកបរដោយឈ្មោះ ហាក់ ភាព ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​។

​ស្របពេលនោះក៏មានរថយន្តមួយគ្រឿងទៀតបើកបរមានល្បឿនលឿនមិនប្រុងប្រយ័ត្នក៏បានបុកពីក្រោយរថយន្ត FORD ក៏បុកបន្តទៅរថយន្ត(សុីណា)មួយគ្រឿងទៀតដែលនៅខាងមុខ ម៉ាកHYUNDAI សណ្ដោងសឺមីរឺម៉ក ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ3B-4073 បើកបរដោយឈ្មោះហាក់ សុភាព ភេទប្រុស អាយុ២៨ឆ្នាំមានទីលំនៅសព្វថ្ងៃភូមិគួយ ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

​គ្រោះថ្នាក់នេះ បានបណ្ដាលឱ្យរងការខូចខាតទាំងបីគ្រឿង ក្រោយពេលកើតហេតុកម្លាំងជំនាញបានសហកាជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកតាទែន នាំយករថយន្តទាំងបីគ្រឿងមករក្សាទុកនៅអធិការដ្ឋានស្រុកពញាឮ ដើម្បីធ្វើតាមនីតិវិធី៕


 

adverise with khmeread