ផ្អើលអស់២ខណ្ឌ ប៉ូលិសដេញចាប់ក្រុមសង្ស័យជាចោរឆក់

​ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ពេលសមត្ថកិច្ចឃាត់សួរនាំ មិនព្រមឈប់ បែរជាបន្ថែមល្បឿនបើកគេចខ្លួន បង្កធ្វើឱ្យសមត្ថកិច្ចចំនួន២ខណ្ឌ ដេញតាមចាប់ផ្អើលក្រុងភ្នំពេញ ​ដោយសង្ស័យថាជាក្រុមដៃស្អិត ជំនាញខាងឆក់ កើតឡើង កាលពីម៉ោង១២ និង៣០រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅជិតសួនច្បារនាគបាញ់ទឹក ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​។ 

​តាមប្រភពព័ត៌មានពីប៉ូលិស ប៉ុស្តិ៍អូរបែកក្អម បានប្រាប់ឱ្យដឹងថាជនសង្ស័យទាំង២នាក់មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណ នៅឡើយទេ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សង់សេ១២៥ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AH-9766​។

​ប៉ូលិសប្តថា មុនមានការភ្ញាក់ផ្អើល គឺរឿងកើតឡើងនៅ ផ្លូវដួងងៀប សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ កម្លាំងល្បាតប៉ុស្តិ៍ទទួលដំណឹង ពីជនរងគ្រោះស្រីម្នាក់ ថាមានចោរឆក់ការបូបគាត់ ដោយភិនភាគ ( បុរស២នាក់ជិះម៉ូតូសង់មួយគ្រឿង )បានសម្រេច ហើយជិះគេចខ្លួនទៅបាត់​។ 

​ប្រភពបន្តថា ភ្លាមៗនោះ សមត្ថកិច្ចបានជិះស្វែងរកតាមការចង្អុលប្រាប់របស់ជនរងគ្រោះ ក៏ប្រទះឃើញជនសង្ស័យ២នាក់ ភិនភាគដូចការចង្អុលប្រាប់​ បម្រុងឃាត់ សួរនាំ តែជនសងស្ស័យនោះគ្រាន់តែប្រទះឃើញពួកគាត់ក៏បន្ថែមល្បឿនម៉ូតូ បើករត់គេចខ្លួនយ៉ាងលឿន ទើបកម្លាំងល្បាតប្រដេញតាមរហូត ធ្លាយចូលទឹកដី ខណ្ឌចំការមន ក៏ត្រូវបានខាងកម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹក ​ជួយសហការគ្នាដេញបង្ក្រាប រហូតទៅ ដល់ជិតសួនច្បារ នាគបាញ់ទឹក ផ្លូវសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ទើបបង្ក្រាបបាន​។ 

​បន្ទាប់ពីបង្ក្រាបបាន កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក ក៏ប្រគល់ឱ្យកម្លាំងសមត្ថកិច្ចប៉ុសិ៍អូរបែកក្អម​ ចាត់ការបន្ត ដោយកម្លាំងបានឃាត់ខ្លួន ជនសង្ស័យទាំង២នោះ​ ​យកទៅសួរនាំបន្ត នៅអធិការដ្ឋានខណ្ឌសែនសុខ​៕

adverise with khmeread