តារាស្រីឥណ្ឌាដ៏ល្បីត្រូវបានអ្នកគាំទ្រទាមទារឱ្យប្តូរសាសនាចេញភ្លាម បន្ទាប់ពីនាងស្លៀកពាក់ឈុតប៊ីគីនី

តារាសម្តែងស្រីមួយរូបត្រូវបានវាយប្រហារដោយការចម្អកតាមប្រព័ន្ធអនឡាញ បន្ទាប់ពីនាងបានបង្ហោះរូបភាពនៃខ្លួនរបស់នាងកំពុងស្លៀកនូវឈុតបីគីនីនាថ្ងៃវិស្សមកាល។

នាង Sara Khan វ័យ ២៩ឆ្នាំ ដែលជាតារាសម្តែងទូរទស្សន៍ដ៏ល្បីល្បាញមួយរូប បានបង្ហោះរូបភាពរបស់នាងដែលបានផ្តិតដោយខ្លួន​ឯង ខណៈស្ថិតក្នុងថ្ងៃដំណើរកម្សាន្តក្នុងរដ្ឋ Goa ប្រទេសឥណ្ឌា និងនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់។

អ្នកគាំទ្រជាច្រើនបានធ្វើការសាទរទៅលើការបង្អួតសម្រស់ដ៏ទាក់ទាញរបស់នាង ប៉ុន្តែទោះយ៉ាងណាក្តី នាង Khan ដែលជាអ្នកកាន់សាសនាមូស្លីមមួយរូប ក៏ត្រូវបានក្លាយទៅជាគោលដៅផងដែរដោយអ្នកលេងអនឡាញមួយចំនួន ដែលមិនយល់ស្របទៅនឹងជម្រើសនៃការស្លៀកពាក់របស់នាង៕


adverise with khmeread