Manchester United ដឹងខ្លួនថាមិនអាចដណ្តើមកំពូលតារាងទាំងបួននោះទេនៅរដូវកាលនេះ។ បរាជ័យក្នុងការបំបាក់ Arsenal យើងអាចឃើញថាពួកគេនឹងឃ្លាតពិន្ទុពីចន្លោះ ៨ទៅ៩ ដើម្បីទទួលបានកៅអី Champion League។ United ចាញ់យ៉ាងធ្ងន់ធ្ងរនៅក្រៅផ្ទះពេលប៉ះ Arsenal នៅរដូវកាលនេះ ហើយទម្រង់លេងរបស់ Man Utd ក៏ធ្លាក់ចុះដែរនៅខែមុន។
បរាជ័យក្នុងផ្ទះ Southamton និង ភ្ញៀវ Sunderland បានធ្វើឲ្យពួកគេពិបាកក្នុងការយកចំណាត់ថ្នាក់លេខបួនណាស់ ខណៈ Rooney របួសទៀតរឹតតែក្លាយជាទុក្ខដ៏ធំរបស់ក្រុមមួយនេះ។
ចំណែក Arsenal វិញ ទើបតែយកឈ្នះក្លឹបកំពូលតារាង Leicester City ក្នុងការប្រកួតចុងក្រោយក្នុងក្របខណ្ឌ Premier League ហើយនឹងនៅតែបន្តការគៀបសង្កត់លើក្រុមកញ្ជោងមួយនេះទៀត។ Arsenal ទើបតែហាលអាវនៅទឹកដីខ្លួន បន្ទាប់ពីចាញ់ Barcelona ២ទល់នឹង០ ដែលសបញ្ជាក់ថាក្រុមមួយនេះនឹងត្រូវបញ្ចប់ភារៈកិច្ចខ្លួននៅក្របខណ្ឌ Champion League ទោះនៅសល់ជើងទី ២ មួយលើកទៀតក៏ដោយ។
ប៉ុន្ដែរវាងក្លឹបទាំងពីរ ដែលជាក្លឹបមានគេស៊ុតចូលតិចជាងគេនៅរដូវកាលនេះ ដោយ Arsenal ក្នុង១២ប្រកួតចុងក្រោយមាន៨ប្រកួត ត្រូវគេស៊ុតនិងស៊ុតគេវិញក្រោម ៣ គ្រាប់។ ហើយ Man Utd វិញ១២ប្រកួតចុងក្រោយមាន៩ប្រកួត ដែលគេស៊ុតនិងស៊ុតគេវិញក្រោម ៣ គ្រាប់ដូចគ្នា។
ខណៈនេះ Arsenal នឹងបន្ដដាក់សម្ពាធលើក្រុម Leicester ហើយ Man Utd ក៏មិនអាចចាញ់បន្តទៀតដូចគ្នា ដូច្នេះការប្រកួតនេះនឹងពិតជាការប្រកួតដ៏តឹងតែងបំផុត។ ទស្សនៈខ្មែររីដទាយគូទាំងពីរស្មើ និង យក Under៕
