អ្នកស្រុកវៀតណាមឆ្ងល់គ្រប់គ្នា មិនដឹងថាជារុក្ខជាតិ ឬសត្វសមុទ្រ...ចាប់ដាក់លើគោកហើយនៅមានចលនាប្រកាច់ៗដូចសត្វមកពីភពផ្កាយ

រុក្ខជាតិដ៏ចម្លែកមើលទៅដូចជាសត្វសមុទ្របានធ្វើឱ្យអ្នកស្រុកក្នុងតំបន់ទាល់គំនិតជាខ្លាំង ជាមួយនឹងរូបរាងមិនធម្មតាមិនធ្លាប់ឃើញពីមុនរបស់វា បន្ទាប់ពីវាបានរសាត់ឡើងទៅលើឆ្នេរមួយកន្លែងក្នុងតំបន់ភាគខាងត្បូងប្រទេសវៀតណាម។

ស្ថិតក្នុងវីដេអូបានបង្ហាញពីជីវិតមិនប្រាកដជាសត្វ ឬរុក្ខជាតិពណ៌ត្នោតចាស់អាថ៌កំបាំងនេះកំពុងធ្វើចលនាទៅលើរាងកាយបែកខ្ញែកជាច្រើនរបស់វា បន្ទាប់ពីត្រូវចាប់បានដោយមគ្គុទេសក៍ទេសចរណ៍មួយរូបក្នុងខេត្ត Kien Giang កាលពីខែមុន។

លោក Du Nam Du ដែលប្រទះឃើញវា បានដាក់វាទៅលើតុពណ៌បៃតងមួយដើម្បីមើលឃើញកាន់តែច្បាស់ ជាមួយនឹងអ្នកលេងកម្សាន្តឆ្នេរសមុទ្រដទៃទៀត ដែលមានភាពភ្ញាក់ផ្អើលជាខ្លាំងដោយរូបរាងដូចសត្វក្រៅភព និងចលនារបស់វា។

លោក Nam Du បាននិយាយថា "ខ្ញុំមិនដឹងថាតើវាគឺជាសត្វមួយក្បាល រុក្ខជាតិ ឬជាអ្វីឱ្យប្រាកដនោះឡើយ"។

អ្នកស្រុកក្នុងតំបន់បាននិយាយថា "វាគឺជាសត្វចម្លែក។ ថ្ងៃណាមួយវានឹងត្រឡប់ចេញពីសមុទ្រវិញ។ វានឹងមានខ្លួនធំជាងនេះ១០ដង"។

ជីវិតសត្វសមុទ្រដ៏អាថ៌កំបាំងមួយនេះបន្ទាប់មកត្រូវបានព្រលែងចូលទៅក្នុងសមុទ្រវិញ ខណៈដែលអ្នកស្រុកក្នុងតំបន់នៅតែភ័ន្តភាំងមិនដឹងថាវាជាអ្វីឱ្យប្រាកដ។

អ្នកជំនាញជឿជាក់ថា សត្វចម្លែកនេះគឺទំនងជារុក្ខជាតិសមុទ្រមួយកំពុងប្រតិកម្មទៅនឹងខ្យល់៕

adverise with khmeread