ចាប់ចោរឆក់មនាក់ដំបូង...ដែលឈានទៅចាប់បា៤នាក់

​ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ដែលឆក់ទូរស័ព្ទពីបរសជនជាតិចិនពីដំបូង​ នៅថ្ងៃ​ទី៨ ខែ​សីហា ២០១៨ វេលាម៉ោង១១យប់ ត្រង់ចំណុចផ្លូវបេតុងបុរីញូថោនភូមិព្រៃទា១ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ជាទុនមួយឱ្យប៉ូលិសស្រាវជ្រាវចាប់បានបក្ខពួកសរុបដល់៤នាក់​​។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យទី១-ឈ្មោះ អៃ ពន្លឺ ភេទប្រុស​ អាយុ​១៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅ ៣ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ (ឃាត់ខ្លួន) និងជនសង្ស័យទី២ឈ្មោះ លាភ ពេជ្រ វាសនា ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរមិនពិតស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ (គេចខ្លួន)​។ មធ្យោបាយ ម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ី គីឡេត ពណ៌ស ស៊េរីឆ្នាំ ២០១៤ ពុំមានស្លាកលេខនិងលេខម៉ាស៊ីន។

​ចំណែកជនរងគ្រោះឈ្មោះ LI YOU QUAN ជនជាតិចិន ភេទប្រុស អាយុ​៣០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E89439846ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។ សម្ភារៈបាត់បង​៖ ទូរស័ព្ទដៃ១គ្រឿងម៉ាក GALAXY S8 ពណ៌ខ្មៅ លេខស៊ីម 071 2523991។

​ប៉ូលិសបន្តថា​ នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង ១១យប់ជនរងគ្រោះបានចេញពីបម្រើការងារនៅភោជនីយដ្ឋាន សមុទ្រក្វាងទុង ស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅ ៣ ដើម្បីដើរទៅផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅ៣ លុះនៅពេលធ្វើដំណើរមកដល់ចំណុចផ្លូវបេតុងភូមិព្រៃទា១ បូរីញូថោន សង្កាត់ចោមចៅ ៣ ក៏ស្រាប់តែជួបជនសង្ស័យចំនួន  ២ នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្ស៊ុយ ស៊ីគីឡេត ពណ៌សស៊េរីឆ្នាំ២០១៤ ពណ៌ពុំមានស្លាកលេខបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរងគ្រោះបណ្ដាលឱ្យដួល។ 

​ពេលនោះមិត្តភក្តិជនរងគ្រោះ បានស្ទុះទៅចាប់ទាជនសង្ស័យបានមួយនាក់ ​ធ្លាក់ពីលើម៉ូតូ។ ពេលនោះជនសង្ស័យបានធ្វើការវាយតប់ជាមួយជនរងគ្រោះ បណ្ដាលឱ្យជនរងគ្រោះរបួសដាច់រលាត់ស្បែកចេញឈាមក្រោមភ្នែកខាងឆ្វេងនិងរបួសជើងខាងស្ដាំដោយឡែកជនសង្ស័យ ឈ្មោះ អៃ ពន្លឺ ត្រូវបានអ្នកជិតខាង ជួយអន្តរាគមន៍ វាយបណ្តាលឱ្យបែកមុខមាត់បន្តិចបន្ទួច​។ បន្ទាប់មកសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ អៃ ពន្លឺ យកមកធ្វើការសារសួរ នៅផ្នែកជំនាញនៃអធិការខណ្ឌពោធិ៍សែនជ័យតែម្តង​។

​ករណីនេះសមត្ថកិច្ចបាន ស្រាវជ្រាវបន្តចាប់ខ្លួនបាន៣នាក់ទៀតហើយនៅយប់ថ្ងៃទី៩ សីហា ឆ្នាំ២០១៨៕



adverise with khmeread