ខ្ជិលលាងចាន? អ្នកប្រហែលត្រូវការរបស់មួយនេះហើយ

ខ្ជិលលាងចាន? អ្នកប្រហែលជាត្រូវការរបស់មួយនេះដើម្បីលាងចាន។

ក្រុមហ៊ុនជប៉ុន Thanko ថ្មីៗនេះបានបង្ហាញផលិតផលដៃសម្រាប់លាងចានមួយ ដើរដោយកម្លាំងថ្មសាក ដែលអនុញ្ញាតឱ្យអ្នកលាងចានដោយមិនប្រឡាក់ដៃសូម្បីតែមួយបៀក។

មនុស្សភាគច្រើនមិនចូលចិត្តលាងចាននោះទេ។ ហើយមិនត្រឹមតែប៉ុណ្ណោះជាការងារផ្ទាល់ខ្លួនរបស់ពួកគេទេ ប៉ុន្ដែការពិតអ្នកត្រូវប៉ះពាល់កាកសំណល់គួរឱ្យខ្ពើម ខណៈដែលលាងចានទាំងនោះ។ ល្អណាស់ ប្រហែលជាបញ្ហានេះត្រូវបានដោះស្រាយ ដោយសារតែឧបករណ៍លាងចានថ្មីនេះ។

ប្រដាប់លាងចាន Kurasa Wash គឺជាដៃសម្រាប់កាន់លាងចានមួយ ដោយអ្នកគ្រាន់តែយកដៃរបស់អ្នកកាន់ចានប្រឡាក់ទៅដាក់ក្នុងប្រដាប់នោះ រួចចុចប៊ូលតុងដើម្បីឱ្យវាបង្វិល ចាននឹងស្អាតដោយអ្នកមិនចាំបាច់យកដៃទៅត្រដុសនោះទេ។

វាអាចលាងចានដែលមានទំហំអង្កត់ផ្ជិតរហូតដល់ទៅ ២២០ មិល្លីម៉ែត្រ និងជម្រៅ ៦០ មិល្លីម៉ែត្រ។ លើសពីនោះវាក៏អាចលាងសម្អាតចង្កឹះ ស្លាបព្រាបាយ និងសមបានផងដែរ។

ចំណែកឯការប្រើប្រាស់របស់វាវិញ គឺបានដល់ជិតមួយម៉ោង និងចំណាយពេល ២ ម៉ោងដើម្បីសាកថ្មឱ្យពេញ ហើយវាមិនជ្រាបទឹកឡើយ។

ចំពោះតម្លៃរបស់វាវិញ គឺ ៨.៨០០ យេន (ស្មើនឹង ៧៩ ដុល្លារ) ហើយត្រូវបានដាក់លក់ជាផ្លូវការកាលពីថ្ងៃទី ៣១ កក្កដា មកម្ល៉េះ៕


 

adverise with khmeread