លោកតាម្នាក់ប្រើស្មាតហ្វូន ១១ គ្រឿងដើម្បីលេងហ្គេម Pokemon ជាប្រយោជន៍ទប់ស្កាត់ជំងឺវង្វេង

ប្រសិនបើចង់ចាប់ Pokemon ទាំងអស់ អ្នកត្រូវមានឧបករណ៍សព្វគ្រប់ទាំងអស់។

លោកតាម្នាក់ឈ្មោះ Chen San-yuan មានទូរស័ព្ទស្មាតហ្វូន ១១ គ្រឿងនៅលើកង់របស់គាត់ដើម្បីលេងហ្គេម Pokeman Go។ គាត់បានគ្រោងថែមទូរស័ព្ទ ៤ គ្រឿងទៀតដើម្បីយកមកលេង។

លោកតាតៃវ៉ាន់រូបនេះ ត្រូវបានគេស្គាល់ថាជា លោកពូ Pokemon (Uncle Pokemon) បានរៀនលេងហ្គេមពីចៅប្រុសរបស់គាត់ និងអាចលេងវារហូតដល់ទៅ ២០ ម៉ោងជាប់គ្នា មុនពេលថ្មទូរស័ព្ទអស់។

គាត់បច្ចុប្បន្នបានចំណាយប្រាក់អស់ ១.២៩០ ដុល្លារក្នុងមួយខែលើទម្លាប់របស់គាត់នេះ។

លោកតា Chen បានប្រើឧបករណ៍បញ្ចូលថាមពលថ្មចល័តដើម្បីបញ្ចូលថ្មទូរស័ព្ទជាច្រើនរបស់គាត់ ហើយអាចជួយឱ្យគាត់ចាប់ Pokemon ដល់ពេលយប់ក្នុងទីក្រុង Taipei បានទៀតផង។

គាត់បានលាក់ប្រជាប្រិយភាពរបស់គាត់រហូតដល់តែសារព័ត៌មានតៃវ៉ាន់ EXP.GG រកឃើញគាត់ និងសុំសម្ភាសន៍គាត់ នៅពេលគាត់ទើបតែប្រើទូរស័ព្ទបាន ៩ គ្រឿងប៉ុណ្ណោះដើម្បីលេងវា។

ហើយគាត់ក៏បានលើកឡើងផងដែរថា ហ្គេមនេះជួយឱ្យគាត់បង្កើតមិត្តបានច្រើន និងប្រឆាំងនឹងជំងឺវង្វេងរបស់មនុស្សចាស់បានទៀតផង៕
 

adverise with khmeread