PSG ចរចាជាមួយ Bayern Munich ដើម្បីផ្ទេរខ្សែការពារ Jerome Boateng

          ​ភ្នាក់ងាររបស់​កីឡាករ​អាល្លឺម៉ង់ Jerome Boateng លោក Christian Nerlinger សង្ឃឹមថា នឹង​ចរចាជាមួយប្រធាន​បច្ចេកទេស​​ក្លឹប PSG លោក Artero Henrique ជុំវិញ​លទ្ធភាព​លក់​ខ្សែការពារវ័យ​២៩​ឆ្នាំ​រូបនេះ។

          កន្លងមកក្លឹប​ Man Utd ​ព្យាយាម​ផ្ទេរ​ Jerome ប៉ុន្តែគេជឿថា ខ្សែការ​ពារកណ្តាល​រូបនេះ​បាន​ទូរស័ព្ទទៅ​លោក Jose Mourinho ហើយប្រាប់​ថា ខ្លួន​ចង់បន្ត​លេងនៅ​ Bayern Munich ប៉ុន្តែក៏មាន​ការលើកឡើង​ថា PSG អាចសម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរនេះ។

          Man Utd ​បាន​ដាក់សំណើ​២២លានផោន​ ប៉ុន្តែ​ត្រូវក្លឹប Bayern ច្រាន​ចោល​ ហើយ​ថា ពួកគេ​ចង់ឲ្យ​ខ្ចីជើង​ជាង។ Bayern វាយ​តម្លៃ​កីឡាករ ៤៤លានផោន៕

adverise with khmeread