Everton សម្រេចកិច្ចសន្យាខ្ចីជើងកីឡាករ Kurt Zouma ពីក្លឹប Chelsea

          ខ្សែការពារ Kurt Zouma របស់ក្លឹប Chelsea បាន​ចូល​រួម​ជាមួយ​ក្លឹប Everton ក្នុង​កិច្ច​សន្យា​ខ្ចីជើង​ពេញមួយរដូវកាល។ ខ្សែការ​ពាររូបនេះក៏​បាន​ចំណាយ​ពេញមួយរដូវកាល​មុនខ្ចីជើងទៅ​លេងនៅក្លឹប Stoke ផងដែរ ប៉ុន្តែ​ក្រុម Stoke ត្រូវ​បាន​កាត់ចេញពី​ក្រ​បខណ្ឌកំពូល​ PL។

          កន្លងមកក្លឹប Man Utd ធ្លាប់​បាន​ទាក់ទង ដើម្បី​ផ្ទេរ Zouma ប៉ុន្តែ​ក្លឹប Chelsea ​​បាន​បដិសេធដោយអះអាងថា ពួកគេ​មិន​ចង់​លក់កីឡាករ​រូបនេះទៅ​ឲ្យ​គូប្រជែង​របស់ខ្លួន​នោះទេ ហើយ​ចង់​ឲ្យ​កីឡាករ​រូបនេះ​លេងខ្ចីជើង​វិញ។

          ក្លឹប Everton បាន​យល់ព្រមនឹងលក្ខខណ្ឌជាមួយ​​ Chelsea​ ហើយ​បាន​ដាក់​ឯកសារ​តែប៉ុន្មាន​នាទី​មុន​ពេល​ទីផ្សារទិញដូរ​បិទទ្វារកាល​ពីថ្ងៃព្រហស្បតិ៍។

          Zouma នឹង​ចំណាយ​ពេល​ខ្ចីជើងពេញ​មួយឆ្នាំ​នៅ​ពហុកីឡាដ្ឋាន Goodison Park ហើយនឹង​ចូល​រួម​ជាមួយ​ខ្សែការ​ពារ Yerry Mina ដែល​​ Everton ទើបតែ​ផ្ទេរ​មក​ពី​ក្លឹប Barcelona ៕

adverise with khmeread