Man Utd: លោក Jose Mourinho គួរតែបណ្តុះបណ្តាលកីឡាករវ័យក្មេងក្នុងក្លឹបដូចក្លឹប Man City ជាជាងចំណាយប្រាក់ទិញកីឡាករចាស់ៗ

គេជឿថា ថ្នាក់ដឹកនាំក្លឹប​​ Man Utd ​បាន​ព្រមាន​ថា លោក Jose Mourinho ត្រូវ​តែ​ឈប់​ទាមទារចំណាយ​ប្រាក់ច្រើន​ទៅលើ​កីឡាករ​ចាស់ៗ ហើយ​ជំនួស​វិញ​ដោយធ្វើ​ការងារជាមួយ​កីឡាករ​វ័យ​ក្មេង​ដែល​មាន​ទេពកោសល្យ​ក្នុងក្លឹបនេះ។

គ្រូបង្វឹក​ក្លឹប Man Utd​ រូបនេះត្រូវ​បាន​ប្រាប់​ថា នឹងគ្មាន​ដំណោះ​ស្រាយ​បន្ថែម​ភ្លាមៗនេះទេ បន្ទាប់ពីគ្រូបង្វឹករូបនេះបានសម្តែង​ការខកចិត្ត​ក្នុង​ទីផ្សារទិញដូរ​កីឡាករ។

          គ្រូបង្វឹក​រូបនេះ​មិន​បាន​លាក់បាំង​អារម្មណ៍ខកចិត្ត​របស់ខ្លួន​ជុំវិញ​ការខកខាននៅក្នុងការផ្ទេរកីឡាករ​នៅរដូវក្តៅ​នេះទេ បើទោះបីជាទទួលបាន​ខ្សែបម្រើ​ Fred ក្នុងតម្លៃ​៥២លានផោន​ហើយក៏ដោយ។ ប៉ុន្តែលោកហាក់ដូចជា​ត្រូវ​បាន​បង្ខំឲ្យ​ទទួល​យក​ការ​កែប្រែ​គោល​នយោបាយ​នៅ​ Man Utd ។

          នាយក​ប្រតិបត្តិលោក​ Ed Woodward បានបដិសេធ​មិន​ពិ​ចារណា​លក់​ Paul Pogba ឬ Anthony Martial ទេនៅ​រដូវក្តៅ​នេះ បើទោះបីជា​ពួកគេ​មិន​ចុះសម្រុងជាមួយ​លោក Mourinho ក៏ដោយ។

          គ្រូបង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់រូបនេះ​ ​អះអាងថា ក្រុម​ជម្រើស​និង​កីឡាករ​របស់លោក​មិន​ទាន់​ល្អគ្រប់គ្រាន់នៅឡើយ​ ជាកិច្ច​ប្រឹងប្រែង ដើម្បី​សម្រេចកិច្ច​ព្រមព្រៀង​កីឡាករ​ពីរ​នាក់បន្ថែមទៀតគឺ Toby Alderweireld របស់​ក្លឹប Spurs និង​កីឡាករ Ivan Perisic របស់​ក្លឹប Inter Milan ៕

adverise with khmeread