Samsung ខានចេញនាឡិកាឆ្លាតតាំងពីឆ្នាំ ២០១៦ ឥឡូវចេញនាឡិកាថ្មីលក្ខណៈពិសេសប្លែក លែងឱ្យ Apple Watch អាងយ៉ាង!

ក្រុមហ៊ុន Samsung និង Apple នឹងប្រណាំងប្រជែងគ្នាជាថ្មីម្តងទៀតជាមួយនឹងសេចក្តីប្រកាសថា ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សកូរ៉េខាងត្បូងនេះនឹងចាប់ផ្តើមដាក់លក់នាឡិកាឆ្លាតវៃថ្មី។

ដោយមានឈ្មោះថា Galaxy Watch វាគឺជានាឡិកាជំនាន់ក្រោយរបស់នាឡិកា Samsung Gear S3 Frontier និង នាឡិកា Gear S3 Classic ដែលបានដាក់លក់នៅចុងឆ្នាំ ២០១៦។

នាឡិកា Galaxy Watch មានថាមពលថ្មប្រើបាន ៧ ថ្ងៃ និង អាចតាមដានបំលាស់ទី ទម្លាប់ការហាត់ប្រាណ និងការគេង។ វាភ្ជាប់ទៅនឹងស្មាតហ្វូនដំណើរការដោយ Android តាមរយៈ Bluetooth។

ក្រុមហ៊ុន Samsung នឹងដាក់លក់នាឡិកា 4G នេះនៅចុងរដូវក្តៅនេះ ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើ ធ្វើការហៅទូរស័ព្ទ ផ្ញើសារ និង ចាក់បទចម្រៀងតាមរយៈការភ្ជាប់ទៅអ៊ីនធឺណេតទូរស័ព្ទ។

នាឡិកាឆ្លាតវៃនេះនឹងមានជម្រើស ៣ ពណ៌ គឺ ខ្មៅ និង មាស សម្រាប់ម៉ូដែលទំហំតូចជាង ៤២ មិល្លីម៉ែត្រ និង ពណ៌ទឹកប្រាក់ សម្រាប់ម៉ូដែលធំជាង ៤៦ មិល្លីម៉ែត្រ។

នាឡិកាឆ្លាតវៃ ដែលជាប់កម្រិតពិន្ទុ IP68 សម្រាប់ភាពធន់នឹងទឹកនិងធូលី នឹងអាចបញ្ជាទិញជាមុនបាន ដោយចាប់ផ្តើមនៅសហរដ្ឋអាមេរិកនៅថ្ងៃទី ២៤ ខែសីហានៅក្រុមហ៊ុនទូរស័ព្ទសម្រិតសម្រាំង និងទីតាំងលក់រាយនៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០១៨ និងនៅចក្រភពអង់គ្លេសនៅថ្ងៃទី ៧ ខែកញ្ញា។ នាឡិកា Galaxy Watch នឹងលក់នៅអង់គ្លេសក្នុងតម្លៃ ៤២៥ ដុល្លារ៕

adverise with khmeread

អ្នកនឹងចូលចិត្ត