ទីភ្នាក់ងារសុខភាពជាតិអង់គ្លេសចែកឧបករណ៍រំញ័រក្នុងប្រដាប់ភេទឥតគិតថ្លៃដល់ស្ត្រីរាប់លាននាក់

ស្ដ្រីរាប់លាននាក់ដែលប្រឈមនឹងការមិនហ៊ាននិយាយអំពីការទប់ទឹកនោមមិនជាប់នោះ ឥឡូវពួកគេអាចគ្រប់គ្រងរោគសញ្ញានេះបានហើយតាមរយៈឧបករណ៍រំញ័រដែលដាក់ក្នុងប្រដាប់ភេទរបស់ពួកនាង បញ្ជាតាមរយៈស្មាតហ្វូន។

ទីភ្នាក់ងារសុខភាពជាតិអង់គ្លេស (NHS) បានផ្តល់ឧបករណ៍រំញ័រក្នុងប្រដាប់ភេទរបស់ក្រុមហ៊ុន Elvie Trainer ដោយឥតគិតថ្លៃដល់ស្ដ្រីដែលជួបបញ្ហាដ៏សែនអៀនខ្មាស់មួយនេះ។ ជាទូទៅ ឧបករណ៍នេះមានតម្លៃ ២១៥ ដុល្លារ។

ក្រុមមន្រ្តីបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនតាមរយៈខ្សែសង្វាក់ផ្គត់ផ្គង់របស់ NHS ដែលជាអង្គភាពមួយក្នុងគោលបំណងជួយសន្សំសំចៃលុយរបស់ NHS។

ហើយមានការសិក្សាជាច្រើនបានបង្ហាញថា បច្ចេកវិជ្ជាប្រើក្នុងឧបករណ៍ Elvie Trainer អាចកាត់បន្ថយរោគសញ្ញាភាពអៀនខ្មាសរបស់ស្ដ្រី និងបង្ការស្រ្ដីពីការវះកាត់ ឬការព្យាបាលណាមួយ ដែលនឹងធ្វើឱ្យមានសម្ពាធដល់ NHS។

ឧបករណ៍ ដែលអាចភ្ជាប់ជាមួយនឹងកម្មវិធីទូរស័ព្ទតាមរយៈប្រព័ន្ធ Bluetooth គឺដូចទៅនឹងសំឡីអនាម័យសម្រាប់ដាក់ចូលក្នុងប្រដាប់ភេទដែរ។

កម្មវិធីនេះបានជួយអ្នកធ្វើលំហាត់ Kegel ជាទម្រង់កាយសម្បទា រយៈពេល ៥ នាទី ដោយអនុញ្ញាតឱ្យស្ត្រីមើលឃើញភាពខ្លាំងនៃការរឹតបន្តឹងប្រដាប់ភេទតាមរយៈការលេងហ្គេមនៅលើទូរស័ព្ទ ដើម្បីលើកទឹកចិត្តដល់ស្ត្រីឱ្យបន្តពង្រឹងឆ្អឹងអាងត្រគាករបស់ពួកគេ។

អង្គការសប្បុរសធម៌ជឿថា ស្ត្រីដល់ទៅ៧លាននាក់នៅក្នុងចក្រភពអង់គ្លេសមានបញ្ហាធ្លាយនោមដោយអចេតនា ហើយឧបករណ៍នេះបង្កើតឡើងដើម្បីទប់ស្កាតរោគសញ្ញាទាំងនេះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត