adverise with khmeread 6b29f12f 8329 4e17 86dc a40b34068f93

ចូល​រោងការ​បាន​មួយ​ល្ងាច​កូន​ក​ម្លោះ​សម្លាប់​កូនក្រមុំ​ជាប់​ខ្នោះ​

    ក្រចេះ ៖ លំនៅដ្ឋាន​មួយ​ដែលមាន​រៀបចំ​ពិធីមង្គលការ​ប្រព្រឹត្តទៅ​បាន​មួយ​ល្ងាច​នៃ​ថ្ងៃ​សូត្រមន្ត ក្រុង​ពលី របស់​គ្រួសារ​កូនក្រមុំ​បាន​បន្លឺ​មេក្រូ​យ៉ាង​ទ្រហឹង​អ៊ឺ​ង​កង​នៅ​កណ្តាល​ភូមិ ក្នុងភូមិ​មាក់​កណ្តាល ឃុំ​ស្រែ​ចារ ស្រុក​ស្នួល បានប្រែក្លាយ​ទៅជា​ផ្ទះ​ធ្វើ​ពិធី​បុណ្យសព ចាក់​មេក្រូ​ស្មូត​ទៅវិញ បន្ទាប់​កូនក្រមុំ​ត្រូវបាន​លួច​វាយ​សម្លាប់​ស្លាប់​នៅ​កណ្តាល​វាលស្រែ​ខាងក្រោយ ផ្ទះ​នៅវេលា​ជិត​ពាក់កណ្តាល​យប់​ថ្ងៃទី​២៦ កុ​ម្ភះ ជា​ថ្ងៃ​ចូល​រោងការ​។​

    ក្រោយ​មាន​ហេតុការណ៍​កើតឡើង នៅ​ថ្ងៃទី​២៧​និង​២៨​កុម្ភៈ​នេះ​ប៉ូលិស​ព្រហ្មទណ្ឌ​ខេត្ត​និង​ស្រុក​ស្នួល ក្រោម​ការចង្អុលបង្ហាញ​ពី សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​លន់ សុផាត ស្នងការ​ប៉ូលិស​ខេត្ត ដឹកនាំ​បញ្ជា​ដោយ​លោក​ចាន់ សុ​គីម អធិការ​ប៉ូលិស​ស្រុក  បាន​បើក​ប្រតិ​ប​ត្ត​ការស្រាវជ្រាវ​មាន​រយៈពេល​ជាង​១០​ម៉ោង​ក្រោយ​កើតហេតុ ទើប​បំបែកសំណុំរឿង​ករណី​អំពើរ​ឃាតកម្ម​វាយ​សម្លាប់​កូនក្រមុំ​នៅ​ថ្ងៃ​ចូល​រោងការ ក៍​ឈាន​ឲ្យ​មានការ​ចាប់បាន​ឃាតករ​ដៃដល់​គឺជា​កូន​ក​ម្លោះ​។​

    លោក​ចាន់ សុ​គីម​អធិការ​ប៉ូលិស​ស្រុក​ស្នួល​និយាយថា ជនសង្ស័យ​ដៃដល់​ជា​កូន​ក​ម្លោះ​ឈ្មោះ ឡើ​ត ឆើត ហៅ​ផេះ អាយុ​២០​ឆ្នាំ​។​


     ចំណែក​នារី​រង​គ្រោះជា​កូនក្រមុំ​ឈ្មោះ​ម៉ុ​ន ញឹ​ប ហៅ​ក្តឹប អាយុ​១៩​ឆ្នាំ ត្រូវ​ជនដៃដល់​ជា​កូន​ក​ម្លោះ​ប្រដាប់​ដោយ​ព្រនង់​ប្រវែង​កន្លះ​មែត្រ​និង​ពិល​ដែក វាយ​សម្លាប់​រឹត​.​ក​និង​ក្រមា​
​ខណៈដែល​នារី​រងគ្រោះ​បាន​ដើរទៅ​ងូតទឹក​នៅ​អូរ ជាមួយនិង​ជនដៃដល់​ជា​កូន​ក​ម្លោះ វេលា​ជិត​ពាក់​កណ្តាលយប់​ក្រោយពី​ពិធី​សូត្រ មន្ត​ចូល​រោង​ចប់​។​


    លោក​ថា ផែនការ​រ​បស់ជនស​ង្ស័​យ​ក្រោយ ពី​វាយ​សម្លាប់​នារី​រងគ្រោះ​ឲ្យ​ស្លាប់​ហើយ និង​បំ​ភ​ន្ត័​រ​រូបភាព​ថា ពួកគេ​ត្រូវគេ​លួច​កាប់សម្លាប់​។​តែ​ក្រោយពី​ចុះ​តាមដាន​ស្រាវជ្រាវ​ស៊ើបអង្កេត នៅ​កន្លែងកើតហេតុ​ប៉ូលិស​បាន​កំណត់ថា ករណីនេះ​គឺ​ផ្តើមចេញ​ដោយ​ជនដៃដល់​ជា​កូន​ក​ម្លោះ និង​ក៏​ឈាន​ឲ្យ​មានការ​ចាប់ខ្លួន​។​

    បើតាម​ចម្លើយសារភាព​របស់ ជនដៃដល់​នេះ​បាន​សារភាពថា គេ​ពិតជា​បានសម្លាប់​នារី​រង​គ្រោះជា​កូនក្រមុំ ដោយសារតែ​រូបគេ​មិន​ស្រឡាញ់​ពេញចិត្ត និង​ចោទថា​កូនក្រមុំ​ជា​មនុ​ស្សមាន​ប្រវត្តិ​មិនល្អ ។ ម្យ៉ាងទៀត​ឱ​ពុក​ម្តាយ​ខាង​កូនក្រមុំ​គំរាមថា​និង​ប្តឹង​ឲ្យ​មាន​សំណង បើ​រូបគេ​ផ្តាច់​ពាក្យ​មិន​រៀបការ​។​

    ជនសង្ស័យ​នេះ​ឆ្លើយ​ទៀតថា កន្លងមក​រូបគេ​ចង់​ធ្វើអត្តឃាត សម្លាប់ខ្លួន​តែ​មិន​ដាច់ចិត្ត ដោយសារ​អាណិត​ឱ​ពុក​ម្តាយ​ដែល​ក្រីក្រ​។ ទើប​រូបគេ​បែកគំនិត​ហ៊ាន​សម្លាប់​កូនក្រមុំ​នៅពេល​ដែលមាន​ឱកាសល្អ​៕​

 

adverise with khmeread

មតិយោបល់